{"asset":"news","key":"10492","locale":"km","id":"news:10492:km","entityId":"news:10492","canonicalUrl":"https://www.kps-tv.com/km/news/detail/10492","state":"ready","title":"ពង្រឹងគុណភាពអប់រំនៅក្រុងកោះរ៉ុង៖ គណៈប្រតិភូជប៉ុនចុះពិនិត្យស្ថានភាពសាលារៀន ដើម្បីសិក្សាលទ្ធភាពកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំ","summary":"លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ រួមជាមួយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ មន្ទីរអប់រំខេត្ត និងរដ្ឋបាលក្រុងកោះរ៉ុង បានដឹកនាំគណៈប្រតិភូជប៉ុនចុះពិនិត្យស្ថានភាពជាក់ស្តែងនៃអគារសិក្សានៅវិទ្យាល័យព្រែកស្វាយ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតូច ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់ពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធសិក្សា និងតម្រូវការជាក់ស្តែងរបស់សាលារៀន តាមរយៈការជួបពិភាក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តំណាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។","body":"លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ រួមជាមួយលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ មន្ទីរអប់រំខេត្ត និងរដ្ឋបាលក្រុងកោះរ៉ុង បានដឹកនាំគណៈប្រតិភូជប៉ុនចុះពិនិត្យស្ថានភាពជាក់ស្តែងនៃអគារសិក្សានៅវិទ្យាល័យព្រែកស្វាយ និងសាលាបឋមសិក្សា និងអនុវិទ្យាល័យកោះតូច ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។\n\nដំណើរទស្សនកិច្ចនេះមានគោលបំណងស្វែងយល់ពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធសិក្សា និងតម្រូវការជាក់ស្តែងរបស់សាលារៀន តាមរយៈការជួបពិភាក្សាដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស តំណាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។\nព័ត៌មាន និងធាតុចូលដែលទទួលបានពីការចុះពិនិត្យនេះ នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការរៀបចំផែនការ និងការអនុវត្តគម្រោងកែលម្អសាលារៀនឱ្យស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់ក្នុងវិស័យអប់រំ សំដៅលើកកម្ពស់គុណភាពនៃការសិក្សា និងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅក្រុងកោះរ៉ុងឱ្យកាន់តែប្រសើរឡើង៕អត្ថបទ ៖ ប៉ៃ សុឃីម\n រូបភាព ៖ កែវ ដារ៉ា","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14550","languageVersionId":"9565","visibilityVersion":"4","versionToken":"a1.BnU9Bs0oJQauIVM0H3F9c6VzmDx3JhSPXYXqqdlmF3U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-26T02:45:27Z"}