# ពលរដ្ឋអាចធ្វើ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណនៅអ៊ីអន២ និងអ៊ីអន៣ ពីថ្ងៃពុធដល់ថ្ងៃអាទិត្យ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10499>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"14557","languageVersionId":"9592","visibilityVersion":"4","versionToken":"a1.6EqIB6mUdclEbB456nXc8boCfBOF9d--1-sla1nStf4"}

Original publication: 2026-10-26T04:17:07Z

ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលសេវាឯកសារផ្លូវការ ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ (អ៊ីអន២) និងអ៊ីអនម៉លមានជ័យ (អ៊ីអន៣) បានបន្តផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ បន្តសុពលភាព និងប្រគល់បណ្ណជូនប្រជាពលរដ្ឋ។ ក្នុងសកម្មភាពនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ទីស្នាក់ការទាំងពីរបានបំពេញបែបបទពាក់ព័ន្ធ និងផ្តល់អត្តសញ្ញាណបណ្ណជូនអ្នកដែលមកទទួលសេវា ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ប្រចាំថ្ងៃ។

ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលសេវាឯកសារផ្លូវការ ទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខ (អ៊ីអន២) និងអ៊ីអនម៉លមានជ័យ (អ៊ីអន៣) បានបន្តផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណ បន្តសុពលភាព និងប្រគល់បណ្ណជូនប្រជាពលរដ្ឋ។

ក្នុងសកម្មភាពនាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ទីស្នាក់ការទាំងពីរបានបំពេញបែបបទពាក់ព័ន្ធ និងផ្តល់អត្តសញ្ញាណបណ្ណជូនអ្នកដែលមកទទួលសេវា ដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់ប្រចាំថ្ងៃ។
សម្រាប់ប្រជាពលរដ្ឋដែលមានបំណងមកទទួលសេវា ទីស្នាក់ការទាំងពីរបើកដំណើរការពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៤:០០ ល្ងាច។

សូមបញ្ជាក់ថាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការសម្រាប់បញ្ជាក់អត្តសញ្ញាណ និងសញ្ជាតិរបស់ប្រជាពលរដ្ឋ ព្រមទាំងជាឯកសារសំខាន់សម្រាប់ប្រើប្រាស់ក្នុងការទទួលសេវាសាធារណៈ និងសេវាឯកជនផ្សេងៗ។
ប្រជាពលរដ្ឋដែលត្រូវការធ្វើអត្តសញ្ញាណបណ្ណថ្មី ឬបន្តសុពលភាព អាចអញ្ជើញទៅកាន់ទីស្នាក់ការអ៊ីអនម៉លសែនសុខ និងអ៊ីអនម៉លមានជ័យ តាមកាលវិភាគផ្តល់សេវាខាងលើ៕អត្ថបទដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


