{"asset":"news","key":"10502","locale":"km","id":"news:10502:km","entityId":"news:10502","canonicalUrl":"https://www.kps-tv.com/km/news/detail/10502","state":"ready","title":"សង្រ្គាមដ្រូនរវាងរុស្ស៊ី និងអ៊ុយក្រែន ផ្តាច់ជីវិតមនុស្ស ៦ នាក់ និង ៣១ នាក់រងរបួស","summary":"ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនពេញមួយយប់នៅក្នុងតំបន់ព្រំដែន បែលហ្គូរ៉ូដ (Belgorod) របស់រុស្ស៊ី បានផ្តាច់ជីវិតមនុស្ស 3 នាក់ និង ១៥ នាក់ផ្សេងទៀត រងរបួស និងបំផ្លិចបំផ្លាះអគារចំនួន ៣០ ខ្នង រថយន្ត ៣៥ គ្រឿង ផ្ទះប្រជាពលរដ្ឋចំនួន ៤ ខ្នង ទីតាំងពាណិជ្ជកម្ម ៨ កន្លែង និងគ្រឹះស្ថានសង្គមចំនួន ៣ កន្លែង។ នៅខាងភាគីអ៊ុយក្រែនវិញ ហ្វូងដ្រូនរបស់រុស្ស៊ី ក៏បានវាយប្រហារកម្ទេចអគារស្នាក់នៅមួយកន្លែងក្នុងខេត្ត Dnipropetrovsk Oblast របស់អ៊ុយក្រែន ដោយបានផ្តាច់ជីវិតមនុស្ស ៣ នាក់ និង ១៦ នាក់ផ្សេងទៀតរងរបួស។","body":"ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនពេញមួយយប់នៅក្នុងតំបន់ព្រំដែន បែលហ្គូរ៉ូដ (Belgorod) របស់រុស្ស៊ី បានផ្តាច់ជីវិតមនុស្ស 3 នាក់ និង ១៥ នាក់ផ្សេងទៀត រងរបួស និងបំផ្លិចបំផ្លាះអគារចំនួន ៣០ ខ្នង រថយន្ត ៣៥ គ្រឿង ផ្ទះប្រជាពលរដ្ឋចំនួន ៤ ខ្នង ទីតាំងពាណិជ្ជកម្ម ៨ កន្លែង និងគ្រឹះស្ថានសង្គមចំនួន ៣ កន្លែង។\n\nនៅខាងភាគីអ៊ុយក្រែនវិញ ហ្វូងដ្រូនរបស់រុស្ស៊ី ក៏បានវាយប្រហារកម្ទេចអគារស្នាក់នៅមួយកន្លែងក្នុងខេត្ត Dnipropetrovsk Oblast របស់អ៊ុយក្រែន ដោយបានផ្តាច់ជីវិតមនុស្ស ៣ នាក់ និង ១៦ នាក់ផ្សេងទៀតរងរបួស។\nប្រទេសរុស្ស៊ី បានបង្កើនប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនយ៉ាងខ្លាំង ខណៈដែលរដូវរងាកំពុងខិតជិតមកដល់ ដោយមន្ត្រីអ៊ុយក្រែនបានអះអាងថា ការវាយប្រហារទាំងនេះ កំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលដ៏សំខាន់ ដោយក្នុងនោះផ្ទះសម្បែងរាប់ពាន់ខ្នងនៅក្នុងតំបន់ ត្រូវបានកាត់ផ្តាច់ពីចរន្តអគ្គិសនី៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14598","languageVersionId":"9650","visibilityVersion":"4","versionToken":"a1.9AxIMpo3l_5VY1Zn4mGlVPPcfsOaDkwWHFLBXLNv9UM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-26T06:04:58Z"}