{"asset":"news","key":"10503","locale":"km","id":"news:10503:km","entityId":"news:10503","canonicalUrl":"https://www.kps-tv.com/km/news/detail/10503","state":"ready","title":"លោកស្រី María Machado មេដឹកនាំបក្សប្រឆាំងប្រទេសវេណេស៊ុយអេឡា វិលត្រឡប់ចូលប្រទេសវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជាង ១០ ខែ","summary":"លោកស្រី María Corina Machado មេដឹកនាំបក្សប្រឆាំងដ៏លេចធ្លោ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរបស់ប្រទេសវេណេស៊ុយអេឡា បានវិលត្រឡប់មកកាន់មាតុភូមិវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជាង ១០ ខែ។ កន្លងមក លោកស្រី ម៉ាឆាដូ បានប្តេជ្ញាចិត្តជាច្រើនលើកច្រើនសារថានឹងវិលត្រឡប់មកមាតុភូមិវិញ នឹងបានបង្ហើបថា លោកស្រីនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្តងទៀត ប្រសិនបើការបោះឆ្នោតត្រូវបានរៀបចំឡើង។","body":"លោកស្រី María Corina Machado មេដឹកនាំបក្សប្រឆាំងដ៏លេចធ្លោ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាពរបស់ប្រទេសវេណេស៊ុយអេឡា បានវិលត្រឡប់មកកាន់មាតុភូមិវិញ បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេលជាង ១០ ខែ។\nកន្លងមក លោកស្រី ម៉ាឆាដូ បានប្តេជ្ញាចិត្តជាច្រើនលើកច្រើនសារថានឹងវិលត្រឡប់មកមាតុភូមិវិញ នឹងបានបង្ហើបថា លោកស្រីនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីម្តងទៀត ប្រសិនបើការបោះឆ្នោតត្រូវបានរៀបចំឡើង។ លោកស្រីបានចាកចេញពីប្រទេសវេណេស៊ុយអេឡា កាលពីខែធ្នូ ដើម្បីទៅទទួលពានរង្វាន់ណូបែលសន្តិភាពនៅប្រទេសន័រវែស សម្រាប់ការលើកកម្ពស់សិទ្ធិប្រជាធិបតេយ្យក្នុងប្រទេស ហើយលោកស្រីមិនបានវិលត្រឡប់មកមាតុប្រទេសវិញ ចាប់តាំងពីពេលនោះមក។\n\nហើយមួយខែក្រោយមក សហរដ្ឋអាមេរិកបានបើកការវាយប្រហារចាប់ខ្លួនគូប្រជែងរបស់លោកស្រី គឺអតីតលោកប្រធានាធិបតី Nicolás Maduro និងបានគាំទ្រលោកស្រី Delcy Rodríguez ឱ្យឡើងធ្វើជាប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡារហូតមកដល់ពេលបច្ចុប្បន្ន។\nយ៉ាងណាមិញ បច្ចុប្បន្ន សហរដ្ឋអាមេរិ កបាននិងកំពុងធ្វើការជាមួយរដ្ឋាភិបាលស្តីទីវេណេស៊ុយអេឡា ដើម្បីតម្រង់ទិសប្រទេសនេះទៅរកការផ្លាស់ប្តូរប្រជាធិបតេយ្យ និងការផ្សះផ្សានយោបាយ ប៉ុន្តែបានផាត់ចេញលោកស្រី ម៉ាឆាដូ រូបនេះចេញពីជួរនយោបាយ៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"14599","languageVersionId":"9683","visibilityVersion":"4","versionToken":"a1.HI86MxO_RQHyxuW_xYZCMv2to8l8MhFBRVJr-ihs7Qo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-26T06:30:30Z"}