{"asset":"news","key":"10504","locale":"km","id":"news:10504:km","entityId":"news:10504","canonicalUrl":"https://www.kps-tv.com/km/news/detail/10504","state":"ready","title":"លោក Lula ឈ្នះឆ្នោតកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៤ នៅប្រទេសប្រេស៊ីល","summary":"លោក Lula da Silva ប្រធានាធិបតីចាស់វស្សារបស់ប្រទេសប្រេស៊ីល បានឈ្នះការបោះឆ្នោតជាថ្មីម្តងទៀត បន្ទាប់ពីការប្រកួតប្រជែងយ៉ាងក្តៅគគុក ដោយបានយកឈ្នះលើគូប្រជែងស្តាំនិយម គឺលោក Flávio Bolsonaro។ នេះគឺជាជ័យជម្នះលើកទី ៤ របស់លោក Lula ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយលោកធ្លាប់បានកាន់តំណែងចំនួន ២ អាណត្តិចាប់ពីខែមករា ឆ្នាំ ២០០៣ ដល់ខែធ្នូ ឆ្នាំ ២០១០ និងបានវិលត្រឡប់មកកាន់តំណែងសារជាថ្មីចាប់ពីខែមករា ឆ្នាំ ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ន។","body":"លោក Lula da Silva ប្រធានាធិបតីចាស់វស្សារបស់ប្រទេសប្រេស៊ីល បានឈ្នះការបោះឆ្នោតជាថ្មីម្តងទៀត បន្ទាប់ពីការប្រកួតប្រជែងយ៉ាងក្តៅគគុក ដោយបានយកឈ្នះលើគូប្រជែងស្តាំនិយម គឺលោក Flávio Bolsonaro។\nនេះគឺជាជ័យជម្នះលើកទី ៤ របស់លោក Lula ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដោយលោកធ្លាប់បានកាន់តំណែងចំនួន ២ អាណត្តិចាប់ពីខែមករា ឆ្នាំ ២០០៣ ដល់ខែធ្នូ ឆ្នាំ ២០១០ និងបានវិលត្រឡប់មកកាន់តំណែងសារជាថ្មីចាប់ពីខែមករា ឆ្នាំ ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ន។\n\nលោក Lula វ័យ ៨០ ឆ្នាំ ដែលជាអតីតកម្មកររោងចក្រដែករូបនេះ ឈរឈ្មោះជាប្រធានាធិបតីលើកដំបូងក្នុងឆ្នាំ ១៩៨៩ នឹងឡើងកាន់តំណែងលើកដំបូងក្នុងឆ្នាំ ២០០៣ ខណៈដែលអាណត្តិថ្មីរបស់លោក នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៧ ខាងមុខ៕អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"14597","languageVersionId":"9706","visibilityVersion":"5","versionToken":"a1.ru5S8ucO844DQUm4TClAA0Pd3Lz1n3VP3leOjufQjek"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-26T06:34:04Z"}