# អភិបាលខេត្តព្រះសីហនុ គាំទ្រគម្រោងសាងសង់ផែជលផលចំនួន ៣ ទីតាំង ក្រោមជំនួយរបស់ ADB ក្នុងទឹកប្រាក់ប្រមាណ ៧ លានដុល្លារ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10525>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"14662","languageVersionId":"9740","visibilityVersion":"3","versionToken":"a1.APPhW8gH7gaY1NxyORcxoc3fktygDlRouP5ABEPGpzk"}

Original publication: 2026-10-26T10:02:33Z

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំគម្រោងសាងសង់ផែជលផលចំនួន ៣ ទីតាំង ក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានទីតាំងនៅភូមិកោះខ្យង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម ភូមិជំពូខ្មៅ ស្រុកព្រៃនប់ និងមួយទីតាំងទៀតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានទំហំថវិកាសរុបប្រមាណ ៧ លានដុល្លារអាមេរិក។ យោងតាមការបញ្ជាក់ និងរបាយការណ៍របស់លោក ហិប សុខាន់ណារ៉ូ នាយកគ្រប់គ្រងទីលានទុកដាក់សំរាមខេត្តព្រះសីហនុលើកឡើងថា គម្រោងសាងសង់ផែទាំងបីទីតាំងនេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន។

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការរៀបចំគម្រោងសាងសង់ផែជលផលចំនួន ៣ ទីតាំង ក្រោមគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានទីតាំងនៅភូមិកោះខ្យង សង្កាត់អូរជ្រៅ ក្រុងកំពង់សោម ភូមិជំពូខ្មៅ ស្រុកព្រៃនប់ និងមួយទីតាំងទៀតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានទំហំថវិកាសរុបប្រមាណ ៧ លានដុល្លារអាមេរិក។

យោងតាមការបញ្ជាក់ និងរបាយការណ៍របស់លោក ហិប សុខាន់ណារ៉ូ នាយកគ្រប់គ្រងទីលានទុកដាក់សំរាមខេត្តព្រះសីហនុលើកឡើងថា គម្រោងសាងសង់ផែទាំងបីទីតាំងនេះ មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំ ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញការគាំទ្រចំពោះគម្រោងសាងសង់ផែទាំងបីទីតាំង ដោយបានលើកឡើងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទក្នុងសហគមន៍ តាមរយៈការសម្រួលដល់ការធ្វើនេសាទ ការដឹកជញ្ជូន និងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ជាមួយគ្នានេះ ផែទាំងនេះក៏អាចជួយលើកកម្ពស់សក្តានុពលទេសចរណ៍ក្នុងតំបន់ ព្រមទាំងជំរុញការដឹកជញ្ជូន និងការចែកចាយកសិផល និងផលិតផលផ្សេងៗឱ្យកាន់តែមានភាពងាយស្រួល តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវចូលឱ្យបានសមស្រប។ ការអភិវឌ្ឍនេះត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការរីកចម្រើននៃក្រុង ស្រុក និងខេត្តព្រះសីហនុទាំងមូល។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់ក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំសហការ និងសម្របសម្រួលជំរុញគម្រោងនេះកន្លងមក រហូតទទួលបានលទ្ធផលជាបន្តបន្ទាប់។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីបន្តសហការគ្នា ដោះស្រាយបញ្ហាប្រឈមនានា និងជំរុញការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងខេត្តព្រះសីហនុ៕អត្ថបទ ៖ ប៉ៃ សុឃីម  រូបភាព ៖ កែវ ដារ៉ា

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


