{"asset":"news","key":"10532","locale":"km","id":"news:10532:km","entityId":"news:10532","canonicalUrl":"https://www.kps-tv.com/km/news/detail/10532","state":"ready","title":"ស្វាគមន៍វីរអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ត្រឡប់មកមាតុប្រទេសវិញ! អត្តពលិកកម្ពុជាគ្រប់រូប គឺជាមោទនភាពរបស់ជាតិ!","summary":"ឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហាញសេចក្តីសោមនស្សរីករាយ ស្ញប់ស្ញែង និងមានមោទនភាពយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអត្តពលិក និងប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាគ្រប់រូប ដែលបានខិតខំប្រឹងប្រែង និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ ទោះបីជាលទ្ធផលនៃការប្រកួតទទួលបានយ៉ាងណាក៏ដោយ ក៏ការខិតខំប្រឹងប្រែង ការតស៊ូ និងស្មារតីកីឡាដ៏មោះមុតរបស់បងប្អូនទាំងអស់ គឺជាមោទនភាពដ៏ធំធេងសម្រាប់ជាតិមាតុភូមិ។","body":"ឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហាញសេចក្តីសោមនស្សរីករាយ ស្ញប់ស្ញែង និងមានមោទនភាពយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអត្តពលិក និងប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាគ្រប់រូប ដែលបានខិតខំប្រឹងប្រែង និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។\n\nទោះបីជាលទ្ធផលនៃការប្រកួតទទួលបានយ៉ាងណាក៏ដោយ ក៏ការខិតខំប្រឹងប្រែង ការតស៊ូ និងស្មារតីកីឡាដ៏មោះមុតរបស់បងប្អូនទាំងអស់ គឺជាមោទនភាពដ៏ធំធេងសម្រាប់ជាតិមាតុភូមិ។ ជាពិសេស សូមអបអរសាទរចំពោះបង វ៉ាន វ៉ុន ដែលបានដណ្តើមមេដាយសំរឹទ្ធក្នុងវិញ្ញាសាប្រណាំងរទេះចម្ងាយ ១០០ ម៉ែត្រ ដែលជាសមិទ្ធផលដ៏មានតម្លៃសម្រាប់កម្ពុជា។\n អ្វីដែលមានតម្លៃបំផុត មិនមែនមានត្រឹមតែមេដាយនោះទេ ប៉ុន្តែគឺការបង្ហាញឱ្យពិភពលោកឃើញពីសមត្ថភាព ឆន្ទៈ ការតស៊ូ និងភាពអង់អាចរបស់អត្តពលិកកម្ពុជា ដែលបានតំណាងឱ្យជាតិមាតុភូមិនៅលើឆាកអន្តរជាតិ និងនាំមកនូវកិត្តិយស មោទនភាពជូនប្រជាជនកម្ពុជាទាំងមូល។\n សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះបងប្អូនអត្តពលិក និងប្រតិភូទាំងអស់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ដ៏មានតម្លៃ។ សូមបន្តរក្សាឆន្ទៈមោះមុត ស្មារតីកីឡា និងជំនឿជាក់លើសមត្ថភាពរបស់ខ្លួន ដើម្បីបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិនាពេលអនាគត៕ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15185","languageVersionId":"11323","visibilityVersion":"5","versionToken":"a1.9_Gk4myeY80dycBBrLfbl5fZHAUHO_6aQPcz34ywefQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-27T01:48:23Z"}