# ស្វាគមន៍វីរអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ត្រឡប់មកមាតុប្រទេសវិញ! អត្តពលិកកម្ពុជាគ្រប់រូប គឺជាមោទនភាពរបស់ជាតិ!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10532>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15185","languageVersionId":"11323","visibilityVersion":"5","versionToken":"a1.9_Gk4myeY80dycBBrLfbl5fZHAUHO_6aQPcz34ywefQ"}

Original publication: 2026-10-27T01:48:23Z

ឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហាញសេចក្តីសោមនស្សរីករាយ ស្ញប់ស្ញែង និងមានមោទនភាពយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអត្តពលិក និងប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាគ្រប់រូប ដែលបានខិតខំប្រឹងប្រែង និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ ទោះបីជាលទ្ធផលនៃការប្រកួតទទួលបានយ៉ាងណាក៏ដោយ ក៏ការខិតខំប្រឹងប្រែង ការតស៊ូ និងស្មារតីកីឡាដ៏មោះមុតរបស់បងប្អូនទាំងអស់ គឺជាមោទនភាពដ៏ធំធេងសម្រាប់ជាតិមាតុភូមិ។

ឯកឧត្ដម ហ៊ុន ម៉ានី បានបង្ហាញសេចក្តីសោមនស្សរីករាយ ស្ញប់ស្ញែង និងមានមោទនភាពយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអត្តពលិក និងប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាគ្រប់រូប ដែលបានខិតខំប្រឹងប្រែង និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេមលើកទី៥ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។

ទោះបីជាលទ្ធផលនៃការប្រកួតទទួលបានយ៉ាងណាក៏ដោយ ក៏ការខិតខំប្រឹងប្រែង ការតស៊ូ និងស្មារតីកីឡាដ៏មោះមុតរបស់បងប្អូនទាំងអស់ គឺជាមោទនភាពដ៏ធំធេងសម្រាប់ជាតិមាតុភូមិ។ ជាពិសេស សូមអបអរសាទរចំពោះបង វ៉ាន វ៉ុន ដែលបានដណ្តើមមេដាយសំរឹទ្ធក្នុងវិញ្ញាសាប្រណាំងរទេះចម្ងាយ ១០០ ម៉ែត្រ ដែលជាសមិទ្ធផលដ៏មានតម្លៃសម្រាប់កម្ពុជា។
 អ្វីដែលមានតម្លៃបំផុត មិនមែនមានត្រឹមតែមេដាយនោះទេ ប៉ុន្តែគឺការបង្ហាញឱ្យពិភពលោកឃើញពីសមត្ថភាព ឆន្ទៈ ការតស៊ូ និងភាពអង់អាចរបស់អត្តពលិកកម្ពុជា ដែលបានតំណាងឱ្យជាតិមាតុភូមិនៅលើឆាកអន្តរជាតិ និងនាំមកនូវកិត្តិយស មោទនភាពជូនប្រជាជនកម្ពុជាទាំងមូល។
 សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះបងប្អូនអត្តពលិក និងប្រតិភូទាំងអស់ ចំពោះការខិតខំប្រឹងប្រែង និងការលះបង់ដ៏មានតម្លៃ។ សូមបន្តរក្សាឆន្ទៈមោះមុត ស្មារតីកីឡា និងជំនឿជាក់លើសមត្ថភាពរបស់ខ្លួន ដើម្បីបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិនាពេលអនាគត៕ ដោយ៖ សុភ័ក្រ្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


