{"asset":"news","key":"10534","locale":"km","id":"news:10534:km","entityId":"news:10534","canonicalUrl":"https://www.kps-tv.com/km/news/detail/10534","state":"ready","title":"បង្ក្រាបទីតាំង Online Scams នៅអគារ BALI2 ពាក់ព័ន្ធនឹងការបោកប្រាស់ផ្តល់ឱកាសការងារក្លែងក្លាយនៅក្រៅប្រទេស និងឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់","summary":"កម្លាំងសមត្ថកិច្ចចម្រុះនៃខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៨នាក់ ក្នុងនោះស្ត្រី ២នាក់ ព្រមទាំងដកហូតកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ ឯកសារសង្ស័យក្លែងក្លាយ និងត្រាមួយចំនួន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។","body":"កម្លាំងសមត្ថកិច្ចចម្រុះនៃខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៨នាក់ ក្នុងនោះស្ត្រី ២នាក់ ព្រមទាំងដកហូតកុំព្យូទ័រយួរដៃ ទូរស័ព្ទដៃ ឯកសារសង្ស័យក្លែងក្លាយ និងត្រាមួយចំនួន។\n\nប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។\n ទីតាំងដែលសមត្ថកិច្ចចុះត្រួតពិនិត្យ គឺអគារ BALI2 បន្ទប់លេខ B8 ជាន់ទី១៣ ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍អំពីសកម្មភាពគួរឱ្យសង្ស័យ។តាមព័ត៌មានដែលបានផ្តល់ឱ្យ សកម្មភាពសង្ស័យខាងលើពាក់ព័ន្ធនឹងការបោកប្រាស់ផ្តល់ឱកាសការងារក្លែងក្លាយនៅក្រៅប្រទេស (Work Scams)។\n\nវត្ថុតាងដែលដកហូតបានរួមមាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន ៩គ្រឿង ទូរស័ព្ទដៃសម្រាប់បម្រើការងារចំនួន ៤គ្រឿង ឯកសារក្លែងក្លាយមួយចំនួន និងត្រាចំនួន ២។\n ក្រោយប្រតិបត្តិការ ជនសង្ស័យទាំង ៨នាក់ រួមទាំងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់។\n ចំណែកបន្ទប់ដែលជាទីតាំងប្រតិបត្តិការ ត្រូវបានប្រគល់ជូនម្ចាស់វិញដោយមិនមានការបិទឃ្លុំឡើយ ដោយសារម្ចាស់ទីតាំងបានសហការល្អ និងរាយការណ៍ជូនអាជ្ញាធរបានទាន់ពេលវេលា។ ដោយ៖ សុភ័ក្រ្ត","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15187","languageVersionId":"11333","visibilityVersion":"5","versionToken":"a1.Z6IxXLdKeezfT1qXYhqpMYmZuM7RRxdOMO2IuvPDfSA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-27T02:41:23Z"}