{"asset":"news","key":"10537","locale":"km","id":"news:10537:km","entityId":"news:10537","canonicalUrl":"https://www.kps-tv.com/km/news/detail/10537","state":"ready","title":"កម្ពុជា-អូស្ត្រាលី សហការពង្រឹងសន្តិសុខទឹកស្អាត ខណៈសម្ពាធពីការប្រែប្រួលអាកាសធាតុកើនឡើង!","summary":"នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសហការរៀបចំ«សន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦»នៅរាជធានីភ្នំពេញ ដោយមានតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ប្រមាណ ៣៥០រូបចូលរួម។ កម្មវិធីនេះមានរយៈពេលពីរថ្ងៃ ត្រូវបានរៀបចំឡើងក្រោមប្រធានបទនវានុវត្តន៍ថ្ងៃនេះ ដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក» ដើម្បីផ្តល់ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង តាំងបង្ហាញបច្ចេកវិទ្យានវានុវត្តន៍ក្នុងវិស័យទឹកស្អាត ពង្រឹងភាពជាដៃគូ និងស្វែករកដំណោះស្រាយជាក់ស្តែង ក្នុងការលើកកម្ពស់សន្តិសុខទឹក ពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងពង្រីកការផ្តល់សេវាទឹកស្អាតដែលធន់នឹងអាកាសធាតុនៅទូទាំងប្រទេស៕","body":"នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានសហការរៀបចំ«សន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជា លើកទី៦»នៅរាជធានីភ្នំពេញ ដោយមានតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ វិទ្យាស្ថានស្រាវជ្រាវ និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ប្រមាណ ៣៥០រូបចូលរួម។\n\nកម្មវិធីនេះមានរយៈពេលពីរថ្ងៃ ត្រូវបានរៀបចំឡើងក្រោមប្រធានបទនវានុវត្តន៍ថ្ងៃនេះ ដំណោះស្រាយទឹកសម្រាប់ថ្ងៃស្អែក» ដើម្បីផ្តល់ជាវេទិកាសម្រាប់ចែករំលែកចំណេះដឹង តាំងបង្ហាញបច្ចេកវិទ្យានវានុវត្តន៍ក្នុងវិស័យទឹកស្អាត ពង្រឹងភាពជាដៃគូ និងស្វែករកដំណោះស្រាយជាក់ស្តែង ក្នុងការលើកកម្ពស់សន្តិសុខទឹក ពង្រីកលទ្ធភាពទទួលបានទឹកស្អាត និងពង្រីកការផ្តល់សេវាទឹកស្អាតដែលធន់នឹងអាកាសធាតុនៅទូទាំងប្រទេស៕ ដោយ៖ ស្រីពី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15253","languageVersionId":"11353","visibilityVersion":"4","versionToken":"a1.rZWHhAgxy0-TKNy6RzHToBttzTomNGL5H39MQMYigBY"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-27T03:25:45Z"}