{"asset":"news","key":"10538","locale":"km","id":"news:10538:km","entityId":"news:10538","canonicalUrl":"https://www.kps-tv.com/km/news/detail/10538","state":"ready","title":"ប្រទេសហ្ស៊កដានី បើកការវាយប្រហារតាមអាកាសកម្ទេច «អង្គការភេរវកម្ម» ក្នុងដែនដីប្រទេសស៊ីរី","summary":"កងទ័ពប្រទេសហ្ស៊កដានី បានបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ លើទីតាំងរបស់ «អង្គការភេរវកម្ម» នៅក្នុងប្រទេសស៊ីរី ដើម្បីសងសឹកភ្លាមៗចំពោះការវាយប្រហារយ៉ាងសាហាវ លើព្រះវិហារគ្រិស្តសាសនាមួយកន្លែងកាលពីសប្តាហ៍មុន។ ប្រតិបត្តិការវាយប្រហារតាមអាកាសនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសន្តិសុខហ្ស៊កដានី បានបំបែកសំណុំរឿង និងចាប់ខ្លួនជនសង្ស័យ ៣ នាក់ដែលជាអ្នកប្រព្រឹត្តអំពើឃាតកម្ម ដោយយន្តហោះចម្បាំងប្រទេសហ្ស៊កដានី បានកម្ទេចទីតាំងភេរវករជាច្រើនកន្លែង ព្រមទាំងបានសម្លាប់ និងបង្ករបួសដល់សមាជិកក្រុមប្រដាប់អាវុធជាច្រើននាក់ ដែលមានទំនាក់ទំនងជាមួយក្រុមដែលអ្នកទទួលខុសត្រូវលើការវាយប្រហារលើព្រះវិហារនោះ។","body":"កងទ័ពប្រទេសហ្ស៊កដានី បានបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ លើទីតាំងរបស់ «អង្គការភេរវកម្ម» នៅក្នុងប្រទេសស៊ីរី ដើម្បីសងសឹកភ្លាមៗចំពោះការវាយប្រហារយ៉ាងសាហាវ លើព្រះវិហារគ្រិស្តសាសនាមួយកន្លែងកាលពីសប្តាហ៍មុន។\n\nប្រតិបត្តិការវាយប្រហារតាមអាកាសនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសន្តិសុខហ្ស៊កដានី បានបំបែកសំណុំរឿង និងចាប់ខ្លួនជនសង្ស័យ ៣ នាក់ដែលជាអ្នកប្រព្រឹត្តអំពើឃាតកម្ម ដោយយន្តហោះចម្បាំងប្រទេសហ្ស៊កដានី បានកម្ទេចទីតាំងភេរវករជាច្រើនកន្លែង ព្រមទាំងបានសម្លាប់ និងបង្ករបួសដល់សមាជិកក្រុមប្រដាប់អាវុធជាច្រើននាក់ ដែលមានទំនាក់ទំនងជាមួយក្រុមដែលអ្នកទទួលខុសត្រូវលើការវាយប្រហារលើព្រះវិហារនោះ។\n គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារផ្តាច់ជីវិតមនុស្សចំនួន ៩ នាក់ នៅក្នុងព្រះវិហារគ្រិស្តសាសនាមួយកន្លែងក្នុងខេត្ត Karak ប្រទេសហ្ស៊កដានី ខណៈដែលបន្ទាប់ពីហេតុការណ៍សោកនាដកម្មនេះ នាយករដ្ឋមន្ត្រីហ្ស៊កដានី លោក Jafar Hassan បានបញ្ជាឲ្យកាន់ទុក្ខទូទាំងប្រទេសរយៈពេល ៣ ថ្ងៃ និងបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងនៅតាមស្ថាប័នរដ្ឋទាំងអស់ ព្រមទាំងប្រកាសសងសឹកជាដាច់ខាត៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15254","languageVersionId":"11417","visibilityVersion":"5","versionToken":"a1.MXbp43-VHhi5FOIjTyQjfY79pii1N7Rs-auBujGRvAo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-27T03:59:28Z"}