# ប្រទេសហ្ស៊កដានី បើកការវាយប្រហារតាមអាកាសកម្ទេច «អង្គការភេរវកម្ម» ក្នុងដែនដីប្រទេសស៊ីរី

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10538>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15254","languageVersionId":"11417","visibilityVersion":"5","versionToken":"a1.MXbp43-VHhi5FOIjTyQjfY79pii1N7Rs-auBujGRvAo"}

Original publication: 2026-10-27T03:59:28Z

កងទ័ពប្រទេសហ្ស៊កដានី បានបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ លើទីតាំងរបស់ «អង្គការភេរវកម្ម» នៅក្នុងប្រទេសស៊ីរី ដើម្បីសងសឹកភ្លាមៗចំពោះការវាយប្រហារយ៉ាងសាហាវ លើព្រះវិហារគ្រិស្តសាសនាមួយកន្លែងកាលពីសប្តាហ៍មុន។ ប្រតិបត្តិការវាយប្រហារតាមអាកាសនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសន្តិសុខហ្ស៊កដានី បានបំបែកសំណុំរឿង និងចាប់ខ្លួនជនសង្ស័យ ៣ នាក់ដែលជាអ្នកប្រព្រឹត្តអំពើឃាតកម្ម ដោយយន្តហោះចម្បាំងប្រទេសហ្ស៊កដានី បានកម្ទេចទីតាំងភេរវករជាច្រើនកន្លែង ព្រមទាំងបានសម្លាប់ និងបង្ករបួសដល់សមាជិកក្រុមប្រដាប់អាវុធជាច្រើននាក់ ដែលមានទំនាក់ទំនងជាមួយក្រុមដែលអ្នកទទួលខុសត្រូវលើការវាយប្រហារលើព្រះវិហារនោះ។

កងទ័ពប្រទេសហ្ស៊កដានី បានបើកប្រតិបត្តិការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃ លើទីតាំងរបស់ «អង្គការភេរវកម្ម» នៅក្នុងប្រទេសស៊ីរី ដើម្បីសងសឹកភ្លាមៗចំពោះការវាយប្រហារយ៉ាងសាហាវ លើព្រះវិហារគ្រិស្តសាសនាមួយកន្លែងកាលពីសប្តាហ៍មុន។

ប្រតិបត្តិការវាយប្រហារតាមអាកាសនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរសន្តិសុខហ្ស៊កដានី បានបំបែកសំណុំរឿង និងចាប់ខ្លួនជនសង្ស័យ ៣ នាក់ដែលជាអ្នកប្រព្រឹត្តអំពើឃាតកម្ម ដោយយន្តហោះចម្បាំងប្រទេសហ្ស៊កដានី បានកម្ទេចទីតាំងភេរវករជាច្រើនកន្លែង ព្រមទាំងបានសម្លាប់ និងបង្ករបួសដល់សមាជិកក្រុមប្រដាប់អាវុធជាច្រើននាក់ ដែលមានទំនាក់ទំនងជាមួយក្រុមដែលអ្នកទទួលខុសត្រូវលើការវាយប្រហារលើព្រះវិហារនោះ។
 គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារផ្តាច់ជីវិតមនុស្សចំនួន ៩ នាក់ នៅក្នុងព្រះវិហារគ្រិស្តសាសនាមួយកន្លែងក្នុងខេត្ត Karak ប្រទេសហ្ស៊កដានី ខណៈដែលបន្ទាប់ពីហេតុការណ៍សោកនាដកម្មនេះ នាយករដ្ឋមន្ត្រីហ្ស៊កដានី លោក Jafar Hassan បានបញ្ជាឲ្យកាន់ទុក្ខទូទាំងប្រទេសរយៈពេល ៣ ថ្ងៃ និងបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងនៅតាមស្ថាប័នរដ្ឋទាំងអស់ ព្រមទាំងប្រកាសសងសឹកជាដាច់ខាត៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


