# បណ្ដេញជនជាតិវៀតណាម ១០នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការខុសច្បាប់ 

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10542>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"3","publishedWorkingVersionId":"15269","languageVersionId":"11538","visibilityVersion":"4","versionToken":"a1.sDksTvqiVa0TKBNllpTUkn6QncWtr3g9whacalpyMgM"}

Original publication: 2026-10-27T06:36:44Z

ជនជាតិវៀតណាមចំនួន ១០នាក់ ក្នុងនោះមានស្ត្រី ៦នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីរកឃើញថា ពាក់ព័ន្ធនឹងការស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ការធ្វើការងារខុសច្បាប់ និងការប្រើប្រាស់សារធាតុញៀន។ ការបណ្ដេញចេញនេះ ធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាត់វិធានការតាមច្បាប់។

ជនជាតិវៀតណាមចំនួន ១០នាក់ ក្នុងនោះមានស្ត្រី ៦នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីរកឃើញថា ពាក់ព័ន្ធនឹងការស្នាក់នៅដោយគ្មានលិខិតឆ្លងដែន ការធ្វើការងារខុសច្បាប់ និងការប្រើប្រាស់សារធាតុញៀន។

 ការបណ្ដេញចេញនេះ ធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាត់វិធានការតាមច្បាប់។

វិធានការនេះស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបបទល្មើស និងទប់ស្កាត់មិនឱ្យជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជាជាទីតាំងប្រព្រឹត្តសកម្មភាពឆបោក ឬបទល្មើសដែលបង្កអសន្តិសុខដល់តំបន់ និងពិភពលោក។ក្រោមការដឹកនាំរបស់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបានបន្តពង្រឹងការបង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវរកមេខ្លោង និងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ដើម្បីឱ្យពួកគេទទួលបានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសកំណើតវិញដោយសុវត្ថិភាព។
 ការអនុវត្តវិធានការច្បាប់ចំពោះជនបរទេសដែលប្រព្រឹត្តខុសច្បាប់នេះ មានគោលដៅចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការពារសុវត្ថិភាពក្នុងព្រះរាជាណាចក្រកម្ពុជា៕

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: 

## References


