{"asset":"news","key":"10543","locale":"km","id":"news:10543:km","entityId":"news:10543","canonicalUrl":"https://www.kps-tv.com/km/news/detail/10543","state":"ready","title":"រដ្ឋបាលខេត្តព្រះសីហនុ និងនគរបាលសណ្ដាប់ធ្នាប់ ចុះរៀបចំសណ្ដាប់ធ្នាប់រថយន្តធុនធ្ងន់នៅឆ្នេរព្រែកត្រែង","summary":"កម្លាំងជំនាញការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានចុះអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ចំពោះរថយន្តធុនធ្ងន់សណ្តោងរម៉ក ដែលឈប់ចតមិនត្រឹមត្រូវនៅតាមបណ្តោយឆ្នេរព្រែកត្រែង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពចរាចរណ៍ក្នុងតំបន់ទេសចរណ៍។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលណែនាំពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។","body":"កម្លាំងជំនាញការិយាល័យនគរបាលសណ្ដាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានចុះអប់រំណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ចំពោះរថយន្តធុនធ្ងន់សណ្តោងរម៉ក ដែលឈប់ចតមិនត្រឹមត្រូវនៅតាមបណ្តោយឆ្នេរព្រែកត្រែង ដើម្បីលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពចរាចរណ៍ក្នុងតំបន់ទេសចរណ៍។\n ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្រោមការចង្អុលណែនាំពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ លោកវរសេនីយ៍ត្រី ចាន់ ពេជ្ររស្មី នាយការិយាល័យនគរបាលសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងជំនាញចុះអនុវត្តការងារនៅតំបន់ឆ្នេរព្រែកត្រែង ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។\n ក្នុងឱកាសនោះ កម្លាំងសមត្ថកិច្ច និងរដ្ឋបាលខេត្តបានណែនាំដល់ម្ចាស់ និងអ្នកបើកបររថយន្តកុងតឺន័រ ដែលឈប់ចតនៅតាមបណ្តោយផ្លូវឆ្នេរ និងដីចំណីផ្លូវ ដោយមិនគោរពតាមផ្លាកសញ្ញាចរាចរណ៍ ឱ្យចូលរួមអនុវត្តច្បាប់ និងស្វែងរកទីតាំងចំណតឱ្យបានត្រឹមត្រូវ។ រដ្ឋបាលខេត្តក៏បានសម្របសម្រួល និងណែនាំទីតាំងចំណតផ្លូវការមួយចំនួន ដើម្បីឱ្យអ្នកបើកបរអាចយករថយន្តទៅចតដោយមានរបៀបរៀបរយ។\n ការចតរថយន្តធុនធ្ងន់ដោយគ្មានសណ្ដាប់ធ្នាប់នៅតំបន់ឆ្នេរព្រែកត្រែង ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តព្រះសីហនុ អាចប៉ះពាល់ដល់សោភ័ណភាពតំបន់ ធ្វើឱ្យមានការរំខានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះផងដែរ។\n ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់អាជីវកម្ម និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ឱ្យចូលរួមថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ ដោយចៀសវាងការឈប់ ឬចតរថយន្តនៅលើទ្រូងផ្លូវ ដីចំណីផ្លូវតាមតំបន់ឆ្នេរ និងផ្លូវសាធារណៈនានា។\n ការចូលរួមគោរពបទបញ្ជា និងចតរថយន្តនៅទីតាំងដែលបានកំណត់ នឹងចូលរួមចំណែកកាត់បន្ថយការកកស្ទះ បង្កើនសុវត្ថិភាពចរាចរណ៍ និងរក្សាសោភ័ណភាពទីក្រុងទេសចរណ៍ខេត្តព្រះសីហនុឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាត៕","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15275","languageVersionId":"11544","visibilityVersion":"4","versionToken":"a1.mHVjhB63MjYEtWWSjJeTlCGPzPSbJMT2OaqWxIBVsm4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-27T06:58:14Z"}