{"asset":"news","key":"10544","locale":"km","id":"news:10544:km","entityId":"news:10544","canonicalUrl":"https://www.kps-tv.com/km/news/detail/10544","state":"ready","title":"យោធាអាមេរិកប្រកាសពីជោគជ័យដ៏ធំ ក្នុងការជួយអមដំណើរនាវាដឹកប្រេងជាង ១.៥ ពាន់លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ Hormuz","summary":"បញ្ជាការដ្ឋានកណ្តាលអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលាថា កងកម្លាំងយោធាអាមេរិក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ដោយបានជួយការពារ និងអមដំណើរប្រទេសដៃគូនៅតំបន់ឆ្នេរសមុទ្រពែក្ស ក្នុងការនាំចេញប្រេងរហូតដល់ជាង ១.៥ ពាន់លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ។ ផ្អែកតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់បញ្ជាការដ្ឋានកណ្តាលអាមេរិក ដែលបានបង្ហោះនៅលើបណ្តាញសង្គម X បានឲ្យដឹងថា ក្នុងរយ:ពេល ៦ ខែចុងក្រោយនេះ កងកម្លាំងអាមេរិក បានជួយសម្របសម្រួល និងការពារនាវាពាណិជ្ជកម្មប្រមាណ ៣០០០ គ្រឿង ឲ្យឆ្លងកាត់ច្រកសមុទ្រមួយនេះ ដោយក្នុងនោះ ជាង ៩៥% នៃនាវាទាំងអស់ បានធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព។","body":"បញ្ជាការដ្ឋានកណ្តាលអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលាថា កងកម្លាំងយោធាអាមេរិក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ដោយបានជួយការពារ និងអមដំណើរប្រទេសដៃគូនៅតំបន់ឆ្នេរសមុទ្រពែក្ស ក្នុងការនាំចេញប្រេងរហូតដល់ជាង ១.៥ ពាន់លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ។\nផ្អែកតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់បញ្ជាការដ្ឋានកណ្តាលអាមេរិក ដែលបានបង្ហោះនៅលើបណ្តាញសង្គម X បានឲ្យដឹងថា ក្នុងរយ:ពេល ៦ ខែចុងក្រោយនេះ កងកម្លាំងអាមេរិក បានជួយសម្របសម្រួល និងការពារនាវាពាណិជ្ជកម្មប្រមាណ ៣០០០ គ្រឿង ឲ្យឆ្លងកាត់ច្រកសមុទ្រមួយនេះ ដោយក្នុងនោះ ជាង ៩៥% នៃនាវាទាំងអស់ បានធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព។\nការប្រឈមមុខដាក់គ្នាយ៉ាងស្រួចស្រាវនៅច្រកសមុទ្រ Hormuz បានផ្ទុះឡើងបន្ទាប់ពីការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ភ្លាមៗនោះ អ៊ីរ៉ង់ បានប្រកាសក្តោបក្តាប់ច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ ដោយតម្រូវឲ្យនាវាដឹកជញ្ជូនទាំងអស់ត្រូវតែសុំការអនុញ្ញាតជាមុន មុននឹងឆ្លងកាត់ផ្លូវទឹក ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ១ ភាគ ៥ ឬស្មើនឹង ២០% នៃទិន្នផលប្រេងពិភពលោក។\nយ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio កាលពីដើមខែនេះ បានបញ្ជាក់ថា កងទ័ពអ៊ីរ៉ង់ បានបាត់បង់ការគ្រប់គ្រងទាំងស្រុង លើច្រកសមុទ្រ Hormuz និងថា សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ កំពុងតែដួលរលំ និងធ្លាក់ចុះយ៉ាងខ្លាំង៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15279","languageVersionId":"11548","visibilityVersion":"4","versionToken":"a1.KHk77-_iU7ngv5zTkVxLiautF7ZOX_0Smedaxz_sIqo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-27T07:03:24Z"}