# យោធាអាមេរិកប្រកាសពីជោគជ័យដ៏ធំ ក្នុងការជួយអមដំណើរនាវាដឹកប្រេងជាង ១.៥ ពាន់លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ Hormuz

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/10544>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"2","publishedWorkingVersionId":"15279","languageVersionId":"11548","visibilityVersion":"4","versionToken":"a1.KHk77-_iU7ngv5zTkVxLiautF7ZOX_0Smedaxz_sIqo"}

Original publication: 2026-10-27T07:03:24Z

បញ្ជាការដ្ឋានកណ្តាលអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលាថា កងកម្លាំងយោធាអាមេរិក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ដោយបានជួយការពារ និងអមដំណើរប្រទេសដៃគូនៅតំបន់ឆ្នេរសមុទ្រពែក្ស ក្នុងការនាំចេញប្រេងរហូតដល់ជាង ១.៥ ពាន់លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ។ ផ្អែកតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់បញ្ជាការដ្ឋានកណ្តាលអាមេរិក ដែលបានបង្ហោះនៅលើបណ្តាញសង្គម X បានឲ្យដឹងថា ក្នុងរយ:ពេល ៦ ខែចុងក្រោយនេះ កងកម្លាំងអាមេរិក បានជួយសម្របសម្រួល និងការពារនាវាពាណិជ្ជកម្មប្រមាណ ៣០០០ គ្រឿង ឲ្យឆ្លងកាត់ច្រកសមុទ្រមួយនេះ ដោយក្នុងនោះ ជាង ៩៥% នៃនាវាទាំងអស់ បានធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព។

បញ្ជាការដ្ឋានកណ្តាលអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៥ ខែតុលាថា កងកម្លាំងយោធាអាមេរិក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ ដោយបានជួយការពារ និងអមដំណើរប្រទេសដៃគូនៅតំបន់ឆ្នេរសមុទ្រពែក្ស ក្នុងការនាំចេញប្រេងរហូតដល់ជាង ១.៥ ពាន់លានបារ៉ែល ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយជោគជ័យ។
ផ្អែកតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់បញ្ជាការដ្ឋានកណ្តាលអាមេរិក ដែលបានបង្ហោះនៅលើបណ្តាញសង្គម X បានឲ្យដឹងថា ក្នុងរយ:ពេល ៦ ខែចុងក្រោយនេះ កងកម្លាំងអាមេរិក បានជួយសម្របសម្រួល និងការពារនាវាពាណិជ្ជកម្មប្រមាណ ៣០០០ គ្រឿង ឲ្យឆ្លងកាត់ច្រកសមុទ្រមួយនេះ ដោយក្នុងនោះ ជាង ៩៥% នៃនាវាទាំងអស់ បានធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាព។
ការប្រឈមមុខដាក់គ្នាយ៉ាងស្រួចស្រាវនៅច្រកសមុទ្រ Hormuz បានផ្ទុះឡើងបន្ទាប់ពីការវាយប្រហាររួមគ្នារបស់អាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ភ្លាមៗនោះ អ៊ីរ៉ង់ បានប្រកាសក្តោបក្តាប់ច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ ដោយតម្រូវឲ្យនាវាដឹកជញ្ជូនទាំងអស់ត្រូវតែសុំការអនុញ្ញាតជាមុន មុននឹងឆ្លងកាត់ផ្លូវទឹក ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រមាណ ១ ភាគ ៥ ឬស្មើនឹង ២០% នៃទិន្នផលប្រេងពិភពលោក។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio កាលពីដើមខែនេះ បានបញ្ជាក់ថា កងទ័ពអ៊ីរ៉ង់ បានបាត់បង់ការគ្រប់គ្រងទាំងស្រុង លើច្រកសមុទ្រ Hormuz និងថា សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ កំពុងតែដួលរលំ និងធ្លាក់ចុះយ៉ាងខ្លាំង៕ អត្ថបទ៖ រិទ្ធី

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 1
- authorText: 
- sourceName: 

## References


