{"asset":"news","key":"10545","locale":"km","id":"news:10545:km","entityId":"news:10545","canonicalUrl":"https://www.kps-tv.com/km/news/detail/10545","state":"ready","title":"ប្រទេសឥណ្ឌា ត្រៀមជម្លៀសប្រជាជនរាប់សែននាក់ មុនពេលនៃការមកដល់របស់ព្យុះ Arnab","summary":"រដ្ឋចំនួនពីរនៅតាមបណ្តោយឆ្នេរសមុទ្រខាងកើតរបស់ប្រទេសឥណ្ឌា បាននិងកំពុងប្រកាសអាសន្ន និងត្រៀមរៀបចំប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋរាប់សែននាក់ មុនពេលដែលព្យុះ Arnab បោះពួយមកដល់នៅព្រឹកថ្ងៃពុធស្អែកនេះ។ នាយកដ្ឋានឧតុនិយមប្រទេសឥណ្ឌា បានឲ្យដឹងថា ព្យុះ Arnab បានវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សទៅជា ព្យុះកំបុតត្បូង និងត្រូវបានព្យាករណ៍ថា នឹងបោកបក់មកកាន់រដ្ឋ Andhra Pradesh នៅព្រឹកថ្ងៃពុធស្អែកនេះ ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់ខ្លាំង។","body":"រដ្ឋចំនួនពីរនៅតាមបណ្តោយឆ្នេរសមុទ្រខាងកើតរបស់ប្រទេសឥណ្ឌា បាននិងកំពុងប្រកាសអាសន្ន និងត្រៀមរៀបចំប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋរាប់សែននាក់ មុនពេលដែលព្យុះ Arnab បោះពួយមកដល់នៅព្រឹកថ្ងៃពុធស្អែកនេះ។\nនាយកដ្ឋានឧតុនិយមប្រទេសឥណ្ឌា បានឲ្យដឹងថា ព្យុះ Arnab បានវិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សទៅជា ព្យុះកំបុតត្បូង និងត្រូវបានព្យាករណ៍ថា នឹងបោកបក់មកកាន់រដ្ឋ Andhra Pradesh នៅព្រឹកថ្ងៃពុធស្អែកនេះ ជាមួយនឹងកម្លាំងខ្យល់បក់រហូតដល់ ១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង និងភ្លៀងធ្លាក់ខ្លាំង។\nអាជ្ញាធរបានអំពាវនាវ និងបញ្ជាឲ្យទូកនេសាទទាំងអស់ដែលកំពុងប្រតិបត្តិការនៅកណ្តាលសមុទ្រ ត្រូវប្រញាប់ត្រឡប់ចូលច្រាំងជាបន្ទាន់ ព្រមទាំងបញ្ជាឲ្យក្រុមឆ្លើយតបគ្រោះមហន្តរាយ ត្រៀមកម្លាំងជួសជុលបណ្តាញអគ្គិសនីឲ្យបានលឿនបំផុត ប្រសិនបើមានការកាត់ផ្តាច់។ ទន្ទឹមនឹងនេះ អាជ្ញាធររដ្ឋ Andhra Pradesh ក៏បានបញ្ជាក់ថា ពលរដ្ឋឥណ្ឌារហូតដល់ទៅ ៥៧០,០ ០០ នាក់ ដែលស្ថិតក្នុងតំបន់រងគ្រោះថ្នាក់ខ្លាំង ខណៈដែលប្រតិបត្តិការជម្លៀសពួកគេចេញ នឹងចាប់ផ្តើមភ្លាមៗចាប់ពីព្រឹកថ្ងៃអង្គារនេះ៕ អត្ថបទ៖ រិទ្ធី","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"15294","languageVersionId":"11572","visibilityVersion":"3","versionToken":"a1.1Unz3SVko2lYBsQsaCxE1vqN7Yigfx0faZujZ9uVCOs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"1","authorText":"","sourceName":""},"references":[],"links":[],"publishedAt":"2026-10-27T07:07:50Z"}