{"asset":"news","key":"3207","locale":"km","id":"news:3207:km","entityId":"news:3207","canonicalUrl":"https://www.kps-tv.com/km/news/detail/3207","state":"ready","title":"សម្តេច ហ៊ុន សែន៖ ចាត់ទុកថា ការបិទព្រំដែនរបស់ថៃ ជាមួយកម្ពុជា មិនមែនត្រឹមតែកាត់ផ្ដាច់ ជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការកាត់ផ្ដាច់ក្នុងក្របខណ្ឌអាស៊ាន","summary":"សម្តេច ហ៊ុន សែន ថាការបិទព្រំដែនរបស់ថៃប៉ះពាល់ការតភ្ជាប់ក្នុងតំបន់ និងលើកតួលេខពាណិជ្ជកម្មបង្ហាញថាប្រទេសទាំងពីរខាតបង់។","body":"សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍និងចាត់ទុកថា ការបិទព្រំដែនរបស់ថៃ ជាមួយកម្ពុជា មិនមែនត្រឹមតែកាត់ផ្ដាច់ ជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែគឺជាការកាត់ផ្ដាច់ក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌអាស៊ីបូព៍ាផងដែរ។ ហើយចំពោះទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងថៃ កំពុងតែលេងល្បែងចាញ់ៗទាំងអស់គ្នា។ ប៉ុន្តែប្រទេសកម្ពុជាលោតទាបជាង ធ្លាប់មកវិញ ក៏មិនសូវឈឺ។ ប៉ុន្តែថៃលោតខ្ពស់ជាង ធ្លាក់មកវិញក៏ឈឺខ្លាំង។ សម្តេចតេជោ ហ៊ុន សែន ប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។\nសម្តេចតេជោ បន្តថា បើយោងតាមតួលេខក្រៅផ្លូវការ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានជាង១០ពាន់លានដុល្លារ។ ប៉ុន្តែទំហំពាណិជ្ជកម្ម ដែលមានកត់ត្រានៅអគ្គនាយកដ្ឋានគយ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានជាង៦ពាន់លានដុល្លារ ក្នុងនោះកម្ពុជា នាំចេញទៅថៃប្រមាណ១ពាន់១០០លានដុល្លារ ឯថៃនាំចូលមកកម្ពុជា ប្រមាណ៥ពាន់៤០០លានដុល្លារ។ ដូច្នេះ ថៃមានអតិរេកពាណិជ្ជកម្មជាង៤ពាន់លានដុល្លារ។\nសម្តេចមានប្រសាសន៍លើកជាសំណួរថា \"តើអ្នកណាខាត អ្នកណាចំណេញ?\"៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16539","languageVersionId":"14167","visibilityVersion":"2","versionToken":"a1.gc23Cl0rrD2uVOhOV78U1ftKyvgHfFrYqQEUG7p-jLI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-17T08:33:25Z"}