{"asset":"news","key":"3208","locale":"km","id":"news:3208:km","entityId":"news:3208","canonicalUrl":"https://www.kps-tv.com/km/news/detail/3208","state":"ready","title":"រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជាបានប្រារព្ធពិធីបិទ បន្ទាប់ពីដំណើរការរយៈពេល៤ថ្ងៃកន្លងមក","summary":"វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥បានបិទនៅថ្ងៃទី១៦ ខែវិច្ឆិកា បន្ទាប់ពីវេទិកាពីរថ្ងៃ និងពិព័រណ៍បួនថ្ងៃ។","body":"ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) ដោយមានការចូលរួមសហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។\nឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រសាន៍ដូចនេះនៅក្នុងពិធី បិទព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា CAFE25 នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥។\nហើយព្រឹត្តិការណ៍ CAFE25 នេះនឹងក្លាយជាវេទិកាដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារ នៅព្រះរាជាណាចក្រកម្ពុជា។\nព្រឹត្តិការណ៍ CAFE25 រួមបញ្ចូលវេទិកាកសិកម្មកម្រិតខ្ពស់រយៈពេលពីរថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេលបួនថ្ងៃ។\nព្រឹត្តិការណ៍ CAFE25 គឺជាវេទិកាដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវ៉ាក់តម្លៃកសិកម្ម រួមមានកសិករ អ្នកផលិត អ្នកកែច្នៃ ពាណិជ្ចករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16538","languageVersionId":"14164","visibilityVersion":"2","versionToken":"a1.PpnDhVAwhWMk22Z0dB_YyM5pTqNLrBIwFYTX2YAYHzQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-17T08:43:15Z"}