# កម្ពុជាត្រៀមខ្លួនជាស្រេចប្រែក្លាយជាគោលដៅទេសចរណ៍ម្ហូបអាហារចម្រុះពីគ្រប់តំបន់ជុំវិញពិភពលោក

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3255>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16526","languageVersionId":"14128","visibilityVersion":"2","versionToken":"a1.cuQK8rp_EhIfe4FtBb7Mhsr27EK9Ou7RCAZwqM4TN00"}

Original publication: 2025-11-20T03:40:55Z

រដ្ឋមន្ត្រីទេសចរណ៍ចូលរួមពិធីខួប២ឆ្នាំនិងសម្ពោធ KYŌ Shabu សាខាកោះពេជ្រ ដោយលើកសក្តានុពលទេសចរណ៍ម្ហូបអាហារកម្ពុជា។

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២ឆ្នាំ និងការសម្ពោធភោជនីយដ្ឋានដែលជាការវិនិយោគរួមគ្នារវាងកម្ពុជា និងជប៉ុនឈ្មោះ KYŌ Shabu សាខាកោះពេជ្រ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រជប៉ុនប្រចាំកម្ពុជា ព្រមទាំងពាណិជ្ជករជាតិ និងអន្តរជាតិ អ្នកផលិតមាតិកា និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរួប នៅសាខាកោះពេជ្រ នាល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនេះ វិនិយោគិនជប៉ុន បានជម្រាបជូនគណៈអធិបតី និងភ្ញៀវកិត្តិយសអំពីចំណាប់អាម្មរណ៍ស្រលាញ់ប្រទេសកម្ពុជាជាផ្ទះទី២ របស់ខ្លួន បដិសណ្ឋារកិច្ច ដែលពោរពេញដោយភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនូវយន្តការលើកទឹកចិត្ត និងអនុគ្រោះដល់ការវិនិយោគ ជាហេតុនាំឱ្យមានការសម្រេចចិត្តក្នុងជំរុញការបោះទុនវិនិយោគបង្កើតសាខាបន្តបន្ទាប់នាពេលនេះ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងថាបច្ចុប្បន្ននេះ ស្ថានទូតបានធ្វើស្ថិតិឃើញមានភោជនីយដ្ឋានម្ហូបជប៉ុនជិត៣០០កន្លែង នៅរាជធានីភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ដែលអាចបញ្ជាក់ថាម្ហូបជប៉ុនកំពុងតែទទួលការពេញនិយមជាខ្លាំងនៅកម្ពុជា។ តាមរយៈការផ្លាស់ប្តូរបទពិសោធម្ហូបអាហារ នឹងធ្វើឱ្យប្រជាជនមានការយល់ដឹងពីវប្បធម៌ និងទំនៀមទំលាប់គ្នាទៅវិញទៅមកដែលជួយជំរុញការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិរវាងគ្នានិងគ្នា។
ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់ ឯកឧត្តមរដ្ឋមន្រ្តី បានអបអរសាទរចំពោះជោគជ័យរបស់អ្នកវិនិយោគកម្ពុជា-ជប៉ុន និងការចូលរួមចំណែកមិនត្រឹមតែការអភិវឌ្ឍវិស័យភោជនីយដ្ឋាន និងបដិសណ្ឋារកិច្ចទេ តែក៏បានចូលរួមចំណែកបង្ហាញពីសុខដុមរមនា និងចំណងមិត្តភាពដ៏ល្អរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន បរិយាកាសវិនិយោគដ៏ល្អរបស់កម្ពុជា ជាពិសេសគឺការត្រៀមខ្លួនរបស់ប្រទេសកម្ពុជា ប្រជាជនកម្ពុជាក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ម្ហូបអាហារចម្រុះដ៏សំបូរបែបពីគ្រប់តំបន់នៃពិភពលោក។ ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


