{"asset":"news","key":"3274","locale":"km","id":"news:3274:km","entityId":"news:3274","canonicalUrl":"https://www.kps-tv.com/km/news/detail/3274","state":"ready","title":"កម្ពុជា-ថៃចាប់ផ្តើមបង្កើតផែនទីពីលើអាកាសនៅចន្លោះបង្គោលព្រំដែនលេខ៤២ដល់៤៧","summary":"ក្រុមវាស់វែងចម្រុះកម្ពុជា–ថៃឯកភាពនៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៥ ប្រើដ្រូនធ្វើផែនទីចន្លោះបង្គោលព្រំដែន៤២–៤៧ ដើម្បីត្រៀមដំណើរការបោះបង្គោលបណ្តោះអាសន្ន។","body":"ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឯកភាពគ្នាប្រើប្រាស់ដ្រូនបង្កើតផែនទីពីលើអាកាស ដើម្បីថតរូបនៅចន្លោះបង្គោលព្រំដែនលេខ៤២ ដល់៤៧ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យរបស់កម្ពុជានិងខេត្តស្រះកែវ របស់ថៃ។ ក្រោយពីបញ្ចប់កិច្ចការនេះ ប្រទេសទាំងពីរ នឹងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ន នៅចន្លោះបង្គោលព្រំដែនលេខ៤២ ដល់៤៧ ស្ថិតក្នុងភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ របស់ថៃ។ យ៉ាងណា ចន្លោះបង្គោលព្រំដែនខាងលើ គឺស្ថិតនៅចំណុចដែលកំពុងកើនកម្តៅខ្លាំង ពោលគឺនៅភូមិព្រៃចាន់ និងភូមិជោគជ័យរបស់ប្រទេសកម្ពុជា។ \nសូមបញ្ជាក់ថា មុននឹងក្រុមការងារវាស់វែងចម្រុះ ចុះអនុវត្តការងាររបស់ខ្លួន ប្រធានក្រុមប្រតិបត្តិការបច្ចេកទេសនៃភាគីកម្ពុជានិងថៃ បានជួបប្រជុំគ្នានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីរៀបចំផែនការអនុវត្តការងារតាមស្មារតីបែបបទណែនាំបច្ចេកទេសគឺតាមប្រព័ន្ធ តិចនីខល អ៊ីនត្រាក់ស៊ិន (Technical Instruction)។ ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ គឺធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃកាលពីថ្ងៃ ទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16520","languageVersionId":"14110","visibilityVersion":"2","versionToken":"a1.JJ_-5JM-fvgvEue3IJZjGUltWHicMIIg3C7E_LppD1U"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-20T09:11:33Z"}