# ជំនន់ទឹកស្ទឹងពោធិ៍សាត់កំពុងពង្រីកផលប៉ះពាល់កាន់តែខ្លាំងដល់ក្រុងនិងស្រុកមួយចំនួន!

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3297>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16479","languageVersionId":"13987","visibilityVersion":"2","versionToken":"a1.Da5NzcPV0sHjWDWBuvshzgNfst-O-pJsj_X8Gypj7UU"}

Original publication: 2025-11-21T09:03:47Z

គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកានេះ ជំនន់ទឹកស្ទឹងពោធិ៍សាត់បានស្រកចុះក្នុងកម្រិតតិចតួចបំផុត ពោលគឺកំពុងបែកវាលដែលអាចពង្រីកផលប៉ះពាល់កាន់តែខ្លាំងដល់ក្រុងនិងស្រុកមួយចំនួននៅក្នុងខេត្តពោធិ៍សាត់។ ជាមួយគ្នា អាជ្ញាធរខេត្តកំពុងអន្តរាគមន៍សង្គ្រោះពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ព្រមទាំងកំណត់គោលដៅផលប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះផងដែរ។

គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកានេះ ជំនន់ទឹកស្ទឹងពោធិ៍សាត់បានស្រកចុះក្នុងកម្រិតតិចតួចបំផុត ពោលគឺកំពុងបែកវាលដែលអាចពង្រីកផលប៉ះពាល់កាន់តែខ្លាំងដល់ក្រុងនិងស្រុកមួយចំនួននៅក្នុងខេត្តពោធិ៍សាត់។ ជាមួយគ្នា អាជ្ញាធរខេត្តកំពុងអន្តរាគមន៍សង្គ្រោះពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ព្រមទាំងកំណត់គោលដៅផលប៉ះពាល់នៃជំនន់ទឹកភ្លៀងនេះផងដែរ។ នេះបើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់នៅព្រឹកមិញនេះ។ ដោយឡែក ជុំវិញនឹងបញ្ហានេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើការយ៉ាងសស្រាក់សស្រាំដឹកនាំកម្លាំងចម្រុះចុះធ្វើអន្តរាគមន៍ដោយផ្ទាល់ ដើម្បីទប់ទល់នឹងស្ថានភាពទឹកស្ទឹងដែលកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀងដ៏គំហុកតាំងពីម៉ោង ២ទៀបភ្លឺថ្ងៃទី១៩រហូតដល់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។
មិនតែប៉ុណ្ណោះ ឯកឧត្តមក៏បានបន្តដឹកនាំក្រុមការងារ និងមន្ត្រីជំនាញជិះទូក ចុះពិនិត្យជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងវាយតម្លៃផ្ទាល់អំពីផលប៉ះពាល់នៃជំនន់លិចក្រុង។ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះសត្វពស់ និងគ្រោះថ្នាក់ផ្សេងៗ។ លើសពីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានសម្រេចផ្អាករាល់ការចរាចរណ៍រថយន្តធុនធំទាំងអស់នៅក្នុងក្រុងជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការខូចខាតផ្លូវដែលកំពុងមានបញ្ហាកាន់តែខ្លាំង ជាពិសេសធានាសុវត្ថិភាព ទ្រព្យសម្បត្តិ បង្ការ និងជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ៕ 
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


