{"asset":"news","key":"3299","locale":"km","id":"news:3299:km","entityId":"news:3299","canonicalUrl":"https://www.kps-tv.com/km/news/detail/3299","state":"ready","title":"ភូមិព្រៃចាន់ និងភូមិជោគជ័យនៅពេលនេះគ្មានអ្វីកើតឡើងថ្មីនោះទេ","summary":"អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជាក់ច្បាស់ៗថា នៅភូមិព្រៃចាន់ និងភូមិជោជ័យស្ថានភាពនៅពេលនេះមិនមានអ្វីកើតឡើងថ្មីនោះទេ។ ការចេញមកអះអាំងដូច្នេះ បន្ទាប់ពីរដ្ឋបាលខេត្តកត់សម្គាល់ឃើញថា ប៉ុន្មានថ្ងៃកន្លងទៅនេះ មានការយករូបថត និងវីដេអូចាស់ៗអំពីការដាក់ និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរូបភាពពីកន្លែងផ្សេងៗដែលជាព័ត៌មានចាស់មកផ្សព្វផ្សាយនៅលើបណ្តាញសង្គមបង្កើតឱ្យមានការភាន់ច្រឡំ។","body":"អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជាក់ច្បាស់ៗថា នៅភូមិព្រៃចាន់ និងភូមិជោជ័យស្ថានភាពនៅពេលនេះមិនមានអ្វីកើតឡើងថ្មីនោះទេ។ ការចេញមកអះអាំងដូច្នេះ បន្ទាប់ពីរដ្ឋបាលខេត្តកត់សម្គាល់ឃើញថា ប៉ុន្មានថ្ងៃកន្លងទៅនេះ មានការយករូបថត និងវីដេអូចាស់ៗអំពីការដាក់ និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរូបភាពពីកន្លែងផ្សេងៗដែលជាព័ត៌មានចាស់មកផ្សព្វផ្សាយនៅលើបណ្តាញសង្គមបង្កើតឱ្យមានការភាន់ច្រឡំ។ តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី២១ ខែវិច្ឆិកានេះថា ភូមិព្រៃចាន់ និងភូមិជោគជ័យនៅពេលនេះ មិនមានអ្វីកើតឡើងថ្មីទេ។\nបច្ចុប្បន្ន ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃ បាននិងកំពុងបន្តចុះអនុវត្តការងារលើដីជាក់ស្តែងដោយប្រើប្រាស់ដ្រូន ដើម្បីថតរូបភាពពីលើអាកាស បន្ទាប់មកភាគីទាំងពីរនឹងដំណើរការការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២ដល់៤៧ ស្ថិតនៅភូមិសាស្រ្តឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា និងខេត្តស្រះកែវរបស់ថៃ ដោយអនុវត្តការងារតាមស្មារតី បែបបទណែនាំបច្ចេកទេស (Technical Instuction) ដែលភាគីទាំងពីរបានឯកភាពគ្នា។ ការចុះបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២ និងលេខ៤៧ គឺធ្វើឡើងតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃកាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុដែលអាចប៉ះពាល់ដល់ការងារ និងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាពិសេសសកម្មភាពទាំងឡាយណាដែលបង្កើនភាពតានតឹង ឬរំលោភលើមាត្រា៥នៃMOU 2000 ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16478","languageVersionId":"13984","visibilityVersion":"2","versionToken":"a1.w7RXv4pfSKVkNFsxVEy0HRdnJbAsRTM13_DRJjXtmr8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-21T10:09:33Z"}