{"asset":"news","key":"3317","locale":"km","id":"news:3317:km","entityId":"news:3317","canonicalUrl":"https://www.kps-tv.com/km/news/detail/3317","state":"ready","title":"ជប៉ុនប្តេជ្ញាផ្ដល់ការគាំទ្របន្ត ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ កម្ពុជា–ថៃ","summary":"ជប៉ុនបានប្តេជ្ញាបន្តគាំទ្រការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា–ថៃ ខណៈអនុព័ន្ធយោធាជប៉ុនបានចូលរួមទស្សនកិច្ចព្រំដែនដែលរៀបចំដោយក្រសួងការពារជាតិកម្ពុជា ដើម្បីវាយតម្លៃស្ថានភាព។","body":"ថ្ងៃទី ២២–២៣ ខែវិច្ឆិកា ២០២៥  លោកវរសេនីយ៍ឯក HARA Takashi ទីប្រឹក្សា និងអនុព័ន្ធយោធា នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមក្នុងដំណើរសិក្សាយុទ្ធសាស្ត្រក្នុងតំបន់ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិ ក្នុងនាមជាសមាជិកក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដើម្បីទទួលបានការប៉ាន់ប្រមាណស្ថានភាពព្រំដែនចុងក្រោយ និងពិនិត្យទីតាំងជាក់ស្តែង។\nក្នុងឱកាសនេះ ប្រទេសជប៉ុនបានបង្ហាញការគោរពចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងតួនាទីសម្របសម្រួលសន្តិភាពតាមបណ្តោយព្រំដែន កម្ពុជា–ថៃ។ ជប៉ុនបានបន្ថែមថា នឹងបន្តខិតខំប្រឹងប្រែង និងរួមចំណែកជាមួយប្រទេសពាក់ព័ន្ធ ដើម្បីជំរុញឱ្យកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងកាត់បន្ថយភាពតានតឹងក្នុងតំបន់។\nប្រទេសជប៉ុនក្រោមតួនាទីជាដៃគួរសន្តិភាព តែងតែរួមគាំទ្រខ្លាំងលើភាពប្រកបដោយស្ថិរភាពតំបន់ និងការលើកកម្ពស់ទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16571","languageVersionId":"14263","visibilityVersion":"2","versionToken":"a1.ilmslU-O3-8YeiqYQeJVz7zhZyL5ORYh-8MUY4x0x0k"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-23T07:52:49Z"}