# ជប៉ុនប្តេជ្ញាផ្ដល់ការគាំទ្របន្ត ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់ កម្ពុជា–ថៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3317>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16571","languageVersionId":"14263","visibilityVersion":"2","versionToken":"a1.ilmslU-O3-8YeiqYQeJVz7zhZyL5ORYh-8MUY4x0x0k"}

Original publication: 2025-11-23T07:52:49Z

ជប៉ុនបានប្តេជ្ញាបន្តគាំទ្រការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់កម្ពុជា–ថៃ ខណៈអនុព័ន្ធយោធាជប៉ុនបានចូលរួមទស្សនកិច្ចព្រំដែនដែលរៀបចំដោយក្រសួងការពារជាតិកម្ពុជា ដើម្បីវាយតម្លៃស្ថានភាព។

ថ្ងៃទី ២២–២៣ ខែវិច្ឆិកា ២០២៥  លោកវរសេនីយ៍ឯក HARA Takashi ទីប្រឹក្សា និងអនុព័ន្ធយោធា នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមក្នុងដំណើរសិក្សាយុទ្ធសាស្ត្រក្នុងតំបន់ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិ ក្នុងនាមជាសមាជិកក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) ដើម្បីទទួលបានការប៉ាន់ប្រមាណស្ថានភាពព្រំដែនចុងក្រោយ និងពិនិត្យទីតាំងជាក់ស្តែង។
ក្នុងឱកាសនេះ ប្រទេសជប៉ុនបានបង្ហាញការគោរពចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងតួនាទីសម្របសម្រួលសន្តិភាពតាមបណ្តោយព្រំដែន កម្ពុជា–ថៃ។ ជប៉ុនបានបន្ថែមថា នឹងបន្តខិតខំប្រឹងប្រែង និងរួមចំណែកជាមួយប្រទេសពាក់ព័ន្ធ ដើម្បីជំរុញឱ្យកិច្ចព្រមព្រៀងឈប់បាញ់ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាព និងកាត់បន្ថយភាពតានតឹងក្នុងតំបន់។
ប្រទេសជប៉ុនក្រោមតួនាទីជាដៃគួរសន្តិភាព តែងតែរួមគាំទ្រខ្លាំងលើភាពប្រកបដោយស្ថិរភាពតំបន់ និងការលើកកម្ពស់ទំនាក់ទំនងល្អរវាងកម្ពុជា និងថៃ។
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


