{"asset":"news","key":"3319","locale":"km","id":"news:3319:km","entityId":"news:3319","canonicalUrl":"https://www.kps-tv.com/km/news/detail/3319","state":"ready","title":"ក្រសួងពាណិជ្ជកម្ម៖ កម្ពុជាបានអត្ថប្រយោជន៍ច្រើន បន្ទាប់ពីថៃបោះបង់ឱកាសពាណិជ្ជកម្មជាមួយ","summary":"អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការបោះបង់ឱកាសពាណិជ្ជកម្មជាមួយកម្ពុជារបស់ថៃបានបង្កើតអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងដៃគូក្នុងតំបន់។","body":"ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៨ ថ្មីៗនេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការបោះបង់ឱកាសពាណិជ្ជកម្មរបស់ប្រទេសថៃជាមួយកម្ពុជា បានបង្កើតអត្ថប្រយោជន៍ដ៏សំខាន់សម្រាប់សេដ្ឋកិច្ចក្នុងស្រុក និងដល់បណ្តាប្រទេសក្នុងតំបន់ផងដែរ។\nឯកឧត្តមឲ្យដឹងថា បន្ទាប់ពីកម្ពុជាកាត់បន្ថយការនាំចូលទំនិញពីថៃ សូចនាករទីផ្សារបង្ហាញថា ៦០% ទៅ ៧០% នៃទំនិញដែលមានលក់ក្នុងស្រុកបច្ចុប្បន្ន គឺជាទំនិញផលិតក្នុងកម្ពុជាផ្ទាល់។ ខណៈទំនិញដែលនៅត្រូវការនាំចូលនេះបានផ្លាស់ប្ដូរទិសដៅទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសក្នុងតំបន់ផ្សេងទៀត។\nតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ការនាំចូលប្រេង និងឧស្ម័នពាក់ព័ន្ធបច្ចុប្បន្ន ត្រូវបានផ្គត់ផ្គង់ពីវៀតណាម និងសិង្ហបុរី បន្ទាប់ពីឈប់នាំចូលពីថៃ។ សម្រាប់គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ក៏ត្រូវបានផ្គត់ផ្គង់ដោយប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងបណ្តាប្រទេសអាស៊ានផ្សេងៗ។\nគួររំលឹកថា ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានជូនដំណឹងថា ការនាំចូលទំនិញរបស់ខ្លួនមកកម្ពុជាកាលពីពេលថ្មីៗនេះ កើនឡើងដល់៣ដង បើធៀបនឹងរយៈពេលមុន ដែលបញ្ជាក់ថា ការផ្លាស់ប្ដូរទិសដៅពាណិជ្ជកម្មរបស់កម្ពុជាបានបង្កើនឱកាសសម្រាប់ដៃគូថ្មីៗក្នុងតំបន់។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16569","languageVersionId":"14257","visibilityVersion":"2","versionToken":"a1.9QFG5ufKfI8ILhtIR_FdfPNIO2IRKcwy2Rkzdy0InLw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-23T08:10:46Z"}