# CDI-IDC កោតសរសើរជំហរអត់ធ្មត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3329>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16565","languageVersionId":"14245","visibilityVersion":"2","versionToken":"a1.724Q2yC1dUmA1DuazcusTHJOyIf9_MSGZwNh8bL7JQs"}

Original publication: 2025-11-24T03:15:49Z

ប្រធាននិងសមាជិកគណៈកម្មាធិការប្រតិបត្តិ CDI-IDC បានកោតសរសើរជំហរអត់ធ្មត់របស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត និងគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី។

ឯកឧត្តម Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) និងសមាជិកគណៈកម្មាធិការប្រតិបត្តិ បានបង្ហាញការកោតសរសើរ និងគាំទ្រយ៉ាងខ្ពង់ខ្ពស់ចំពោះជំហរអត់ធ្មត់ និងភាពឈ្លាសវៃរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី និងការគោរពនូវគោលការណ៍នយោបាយនិយមកណ្តាល។
លោក Andres Pastrana បានលើកឡើងថា កម្ពុជា បានបង្ហាញដល់ពិភពលោកនូវគុណតម្លៃដ៏សំខាន់របស់ការដឹកនាំនិយមកណ្តាល ដែលផ្តោតលើផលប្រយោជន៍ប្រជាពលរដ្ឋ ជឿជាក់លើដំណោះស្រាយដោយសន្តិភាព និងការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់រយៈពេលវែង។
ការកោតសរសើរនេះ ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត CDI-IDC ដែលប្រព្រឹត្តទៅនៅទីក្រុងសៅប៉ៅឡូ ប្រទេសប្រេស៊ីល ចន្លោះថ្ងៃទី ២០-២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥។
ក្នុងឱកាសនេះ កិច្ចប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍គាំទ្រ «បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព កម្ពុជា-ថៃ» ដោយមានចំណុចសំខាន់ៗដូចជា៖
កោតសរសើរតួនាទីសហគមន៍អន្តរជាតិ ជាពិសេសប្រធានាធិបតីសហរដ្ឋអាមេរិក      ដូណាល់ ត្រាំ, ប្រធានអាស៊ានប្តូរវេន អង់វ៉ា      អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី      និងតួនាទីសំខាន់របស់សាធារណរដ្ឋប្រជាមានិតចិន។
អំពាវនាវឱ្យភាគីទាំងអស់គោរពសេចក្តីថ្លែងការណ៍រួម ដើម្បីស្ដារឡើងវិញភាពធម្មតានៃជីវិតសង្គម      វប្បធម៌ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់។
អំពាវនាវឱ្យដោះលែងទាហានកម្ពុជាទាំង១៨រូបដោយគ្មានលក្ខខណ្ឌ។
ទទូចឱ្យបញ្ចប់នូវអំពើគ្រប់បែបយ៉ាង      ដែលប្រឆាំងនឹងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ      និងការរំលោភបំពានច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ
អំពាវនាវឱ្យសហគមន៍អន្តរជាតិសហការជួយស្ដារឡើងវិញនូវតំបន់បេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌវប្បធម៌      ដែលរងការខូចខាតដោយសារប្រដាប់អាវុធដោយការបាញ់ផ្លោងកាំភ្លើងធំ      និងការទំលាក់គ្រាប់បែក៕
សេចក្តីថ្លែងការណ៍លើបានបញ្ជាក់អំពីការគាំទ្រខ្លាំងរបស់អង្គការអន្តរជាតិនិយមកណ្តាល ចំពោះបំណងប្រាថ្នារបស់កម្ពុជា ក្នុងការរក្សាសន្តិភាព និងស្ថិរភាពតំបន់ តាមរយៈការប្ដេជ្ញាចិត្តនយោបាយសន្តិវិធី និងការចូលរួមរបស់សហគមន៍អន្តរជាតិ។
ដោយ៖ KPS99TV

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


