{"asset":"news","key":"3330","locale":"km","id":"news:3330:km","entityId":"news:3330","canonicalUrl":"https://www.kps-tv.com/km/news/detail/3330","state":"ready","title":"ការសាងសង់ទំនប់អាងស្តុកទឹកធំជាងគេនៅកម្ពុជាសម្រេចបាន៤០%គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៧","summary":"ចុច KPS99TV ដើម្បីអានព័ត៌មានបន្ថែម!","body":"គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ សម្រេចការសាងសង់បានប្រមាណ ៤០% បើគិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។ ទំនប់អាងស្តុកទឹកនេះ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០លានម៉ែត្រគូប អាចស្រោចស្រពលើផ្ទៃដីជាង២៦ម៉ឺនហិកតា ដែលនឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជាបន្ទាប់ពីសាងសងរួចនៅចុងខែធ្នូ ឆ្នាំ២០២៧។ គម្រោងសាងសង់ទំនប់អាងស្តុកទឹកធំជាងគេនៅកម្ពុជានេះ បានចាប់ផ្តើមអនុវត្តកាលពីខែមករា ឆ្នាំ២០២៥ ដែលមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម។\nទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន។ ក្នុងនោះមាន៖ ទី១. អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដីចំនួន២៦២ ៥០០ហិកតា ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។ ទី២. កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។ ទី៣. បញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់ និងទី៤. ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16476","languageVersionId":"13978","visibilityVersion":"2","versionToken":"a1.FaskUWnbOB6yRB2OKh9XXNvPUb3Agx88tSkuLjcgKxo"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-24T03:25:17Z"}