{"asset":"news","key":"3378","locale":"km","id":"news:3378:km","entityId":"news:3378","canonicalUrl":"https://www.kps-tv.com/km/news/detail/3378","state":"ready","title":"ក្រសួងធនធានទឹក និងឧតុនិយម ព្រមានអំពីឥទ្ធិពលព្យុះ “កូតូ” មកលើកម្ពុជា ចន្លោះថ្ងៃទី២៦–៣០ វិច្ឆិកានេះ","summary":"ក្រសួងធនធានទឹក និងឧតុនិយមបានព្រមានពីឥទ្ធិពលព្យុះកូតូលើខ្យល់មូសុងឦសាន និងផលប៉ះពាល់ដល់កម្ពុជា ចន្លោះថ្ងៃទី២៦ ដល់៣០ ខែវិច្ឆិកា។","body":"ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីអំពីស្ថានភាពព្យុះលេខ ២៧ ឈ្មោះ “កូតូ” (Koto) ដែលបានបង្កើតឡើងពីសម្ពាធទាបនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង ហើយកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង បក់ត្រួតលើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើដែនកម្ពុជាទាំងមូល។\nក្រសួងឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីព្យុះនេះប្រហែល ៣០% ចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលនឹងបណ្តាលឲ្យការប្រែប្រួលធាតុអាកាសកើតឡើងនៅតាមតំបន់ផ្សេងៗ។\nចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ តំបន់នីមួយៗនឹងមានស្ថានភាពអាកាសធាតុ៖\n១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើ ១៥% នៃផ្ទៃដី។\n២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ នឹងមានភ្លៀង និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់ ២០% នៃផ្ទៃដី។\n៣. តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ បរិមាណភ្លៀងអាចកើនឡើងកម្រិតមធ្យម ដោយមានខ្យល់បោកបក់ខ្លាំង និងបាតុភូតខ្យល់កន្ត្រាក់ប្រហែល ១០%។ ចំពោះរលកសមុទ្រអាចឡើងកម្ពស់ពី ០.៥០ ម៉ែត្រ ដល់ ២.៥០ ម៉ែត្រ។\nក្រសួងបានផ្ដល់អនុសាសន៍ដល់សាធារណជន ឱ្យប្រុងប្រយ័ត្នខ្ពស់ ពិសេសបងប្អូនធ្វើដំណើរតាមផ្លូវគោក និងទឹក និងអ្នកនេសាទតាមសមុទ្រ ក្នុងអំឡុងពេលមានឥទ្ធិពលព្យុះ។\nក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល។សូមសាធារណជនទទួលជ្រាបជាព័ត៌មាន។\nដោយ៖ KPS99TV","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"16590","languageVersionId":"14320","visibilityVersion":"3","versionToken":"a1.fYack0scNFcRfOrQoh_1uFO2NvIgh5F0afR3iaOPJEs"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-26T08:12:53Z"}