{"asset":"news","key":"3384","locale":"km","id":"news:3384:km","entityId":"news:3384","canonicalUrl":"https://www.kps-tv.com/km/news/detail/3384","state":"ready","title":"ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតរំលែកទុក្ខដល់ប្រធានរដ្ឋសភាម៉ាឡេស៊ី ខណៈទឹកជំនន់ធ្ងន់ធ្ងរបង្កជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់","summary":"ប្រធានរដ្ឋសភាកម្ពុជាបានផ្ញើលិខិតរំលែកទុក្ខនិងសម្ដែងការអាណិតអាសូរដល់ប្រធានរដ្ឋសភាម៉ាឡេស៊ី និងគ្រួសាររងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ត្រូវជម្លៀស។","body":"សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើរសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរដោយស្មោះអស់ពីដួងចិត្ត គោរពជូន ឯកឧត្តមបណ្ឌិត តាន់ស្រ៉ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato' (Dr.) Johari bin Abdul) ប្រធានរដ្ឋសភាម៉ាឡេស៊ី និងក្រុមគ្រួសាររបស់អ្នកដែលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងវាយប្រហាររដ្ឋជាច្រើននៅទូទាំងប្រទេសម៉ាឡេស៊ី។\nសម្តេចបានបង្ហាញពីក្តីសោកស្តាយ និងឆន្ទៈរួមឈាមរួមចិត្តជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏ដូចជាជនរងគ្រោះទាំងអស់ ក្នុងឧប្បត្តិហេតុទឹកជំនន់ដែលបានបណ្តាលឱ្យប្រជាជនរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់លំនៅឋាន និងទ្រព្យសម្បត្តិនានា។\nសម្តេចមហារាជធិបតីឃួន សុដារី ក៏បានផ្ញើសារគាំទ្រ និងសូមអំពាវនាវឱ្យជនរងគ្រោះបានឆ្លងកាត់គ្រាអាក្រក់នេះដោយសុវត្ថិភាព និងត្រឡប់ទៅជីវិតប្រក្រតីឱ្យបានឆាប់រហ័ស។\nដោយ៖ KPS99TVTop of Form\n\nBottom of Form","contentScope":"full","proof":{"publishedSourceRevision":"2","publishedWorkingVersionId":"16589","languageVersionId":"14317","visibilityVersion":"3","versionToken":"a1.A-hogqe4GbC9wFcvzjeSZoPzrQneB6sOwP4ibM1MtgE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-27T02:38:38Z"}