{"asset":"news","key":"3400","locale":"km","id":"news:3400:km","entityId":"news:3400","canonicalUrl":"https://www.kps-tv.com/km/news/detail/3400","state":"ready","title":"ថ្ងៃនេះជាខួប៧ឆ្នាំនៃការដាក់បញ្ជូល«ល្ខោនខោល»ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី","summary":"ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាខួប៧ឆ្នាំនៃការចុះល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌអរូបីរបស់យូណេស្កូ ហើយថ្នាក់ដឹកនាំនិងស្ថាប័នពាក់ព័ន្ធបានចេញសារអបអរសាទរ។","body":"នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួប០៧ឆ្នាំ នៃការដាក់បញ្ចូល«ល្ខោនខោល» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក និងធ្វើឱ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរនៅលើវេទិកាបេតិកភ័ណ្ឌពិភពលោកថែមទៀត។\nចំណែក នាឱកាសខួបលើកទី០៧ឆ្នាំនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើន បានបញ្ចេញសារអបអរសាទរផងដែរ។ «ល្ខោនខោល» ជាស្នាដៃសិល្បៈបុរាណរបស់កម្ពុជា ដែលត្រូវបានអង្គការយូណេស្កូសម្រេច ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16449","languageVersionId":"13897","visibilityVersion":"2","versionToken":"a1.4Euzf95aqT-J03LCgr0zwRstMcSEHLUPBqDRXJL9Cbk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-28T02:46:04Z"}