{"asset":"news","key":"3404","locale":"km","id":"news:3404:km","entityId":"news:3404","canonicalUrl":"https://www.kps-tv.com/km/news/detail/3404","state":"ready","title":"កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅចុងខែវិច្ឆិកានេះគឺពិភាក្សាលើរបៀបវារៈសំខាន់ចំនួន៥","summary":"កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថ្ងៃទី២៨ ខែវិច្ឆិកា ពិភាក្សារបៀបវារៈ៥ រួមមានកិច្ចព្រមព្រៀងអាកាសចរណ៍ គោលនយោបាយអភិវឌ្ឍជនបទ និងរបាយការណ៍ឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។","body":"នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន៥ ពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស, គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ, វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងបញ្ហាផ្សេងៗទៀត។\nសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសំណេរលើបណ្ដាញសង្គមឱ្យដឹងថា របៀបវារៈសំខាន់ចំនួន៥ ក្នុងកិច្ចប្រជុំមានដូចជា៖ ទី១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវ អាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសហភាពអឺរ៉ុបនិងរដ្ឋសមាជិករបស់ខ្លួន។\nទី២- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ច ព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។\nទី៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១និងទី១២ នៃសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។\nទី៤- សេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ និងទី៥- សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ឆ្នាំ២០២៤៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16447","languageVersionId":"13891","visibilityVersion":"2","versionToken":"a1.frinLX8-j6EOyxBcjSsOo27GBZ5DNe_QVAlz-8ZFG00"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-28T03:15:35Z"}