{"asset":"news","key":"3429","locale":"km","id":"news:3429:km","entityId":"news:3429","canonicalUrl":"https://www.kps-tv.com/km/news/detail/3429","state":"ready","title":"ថ្ងៃនេះជាខួប៩ឆ្នាំដែលចាប៉ីដងវែងបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ","summary":"ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី០៩ឆ្នាំ នៃការដាក់បញ្ចូល«ចាប៉ីដងវែង» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។","body":"ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី០៩ឆ្នាំ នៃការដាក់បញ្ចូល«ចាប៉ីដងវែង» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។\nការដាក់«ចាប៉ីដងវែង» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ជាមោទនភាពជាតិដ៏ធំធេង ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិ បានរូមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកផងដែរ។\nសូមបញ្ជាក់ថា ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត។ ចាប៉ី អាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពី គុណធម៌ និងវប្បធម៌ជាដើម៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16442","languageVersionId":"13876","visibilityVersion":"2","versionToken":"a1.yHQop9kDzDMpbTpQIHN07HFZGbNZi7QmzU4LUVHXLvQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-11-30T04:16:09Z"}