# ថ្ងៃនេះជាខួប៩ឆ្នាំដែលចាប៉ីដងវែងបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3429>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16442","languageVersionId":"13876","visibilityVersion":"2","versionToken":"a1.yHQop9kDzDMpbTpQIHN07HFZGbNZi7QmzU4LUVHXLvQ"}

Original publication: 2025-11-30T04:16:09Z

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គឺជាខួបលើកទី០៩ឆ្នាំ នៃការដាក់បញ្ចូល«ចាប៉ីដងវែង» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។ ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការដាក់«ចាប៉ីដងវែង» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ជាមោទនភាពជាតិដ៏ធំធេង ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិ បានរូមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាល្បីរន្ទឺនៅលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកផងដែរ។
សូមបញ្ជាក់ថា ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត។ ចាប៉ី អាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗដល់ប្រជាជនពី គុណធម៌ និងវប្បធម៌ជាដើម៕
ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References