{"asset":"news","key":"3450","locale":"km","id":"news:3450:km","entityId":"news:3450","canonicalUrl":"https://www.kps-tv.com/km/news/detail/3450","state":"ready","title":"ទេសចរជិត១ម៉ឺននាក់ចូលទស្សនាប្រាសាទសំបូរព្រៃគុកក្នុងខែវិច្ឆិកាឆ្នាំ២០២៥","summary":"រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាបានចំនួន ៩,៨២០នាក់ ក្នុងរយៈពេល១ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ក្នុងនោះ មានភ្ញៀវទេសចរបរទេសចំនួន ៣,៤៩៧នាក។","body":"រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាបានចំនួន ៩,៨២០នាក់ ក្នុងរយៈពេល១ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ក្នុងនោះ មានភ្ញៀវទេសចរបរទេសចំនួន ៣,៤៩៧នាក។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរជាតិសម្បូរព្រៃគុក។\nគួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅភូមិប្រាសាទសំបូរ ឃុំប្រសាទសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវបានអង្គការយូណេស្កូ (UNESCO) សម្រេចចុះជាសម្បត្តិបេតិកភណ្ឌ ពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនៅទីក្រុងក្រាកាវ នៃប្រទេសប៉ូឡូញ។ តំបន់ប្រាសាទសំបូរព្រៃគុក មានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងជើងក្រុងស្ទឹងសែនប្រាសាទសំបូរព្រៃគុក និងមានទំហំធំទូលាយ ហើយក្នុងតំបន់នោះមានភូមិចំនួន៧។ រមណីយដ្ឋានសំបូរព្រៃគុកចែកជាតំបន់ធំៗគឺ៖ តំបន់អតីតរាជធានីនៅផ្នែកខាងលិច និងតំបន់ប្រាសាទនៅផ្នែកខាងកើត ខណ្ឌគ្នាដោយអូរមួយឈ្មោះគ្រូកែ៕\nទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16439","languageVersionId":"13867","visibilityVersion":"2","versionToken":"a1.fMOL19sy4HHV95sBUlwszmkwW5vJ8nPKgAXKZKZFVBM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-01T09:39:14Z"}