{"asset":"news","key":"3452","locale":"km","id":"news:3452:km","entityId":"news:3452","canonicalUrl":"https://www.kps-tv.com/km/news/detail/3452","state":"ready","title":"ទេសចរបរទេសជាង៨៦ម៉ឺននាក់ទិញសំបុត្រចូលទស្សនាតំបន់អង្គរក្នុងពេល១១ខែឆ្នាំ២០២៥","summary":"រយៈពេល១១ខែក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៨៦៧,១៩៥នាក់ បានចូលទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលជាកត្តានាំឱ្យរដ្ឋរកចំណូលបានសរុប ៤០,៤៨០,៩៤៥ដុល្លារ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី០១ ខែធ្នូនេះ។","body":"រយៈពេល១១ខែក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៨៦៧,១៩៥នាក់ បានចូលទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលជាកត្តានាំឱ្យរដ្ឋរកចំណូលបានសរុប ៤០,៤៨០,៩៤៥ដុល្លារ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី០១ ខែធ្នូនេះ។\nបើតាមគ្រឹះស្ថានអង្គរ ចាប់ពីខែមករាដល់ខែវិច្ឆិកា ការលក់សំបុត្រចូលទស្សនានៅតំបន់អង្គរ រកចំណូលបានសរុប ៤០ ៤៨០ ៩៤៥ ដុល្លារ ថយចុះជាង ៣%។ ទេសចរដែលទិញសំបុត្រសរុបមានចំនួន ៨៦៧ ១៩៥ នាក់ ថយចុះជាង ៣%ផងដែរ។\nដោយឡែក នៅក្នុងខែវិច្ឆិកា ការលក់សំបុត្រនេះជូនដល់ភ្ញៀវទេសចរសរុបចំនួន ១០១ ៦៧៧ នាក់ ស្មើនឹង ៤ ៩០៥ ១៦៤ ដុល្លារ ថយចុះជាង ១៧%។ ចំណែកថវិកាដែលបានដកចូលក្នុងការឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា រយៈពេល១១ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ១ ៧៣៤ ៣៩០ ដុល្លារ៕\nទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16438","languageVersionId":"13864","visibilityVersion":"2","versionToken":"a1.rTZgTeVd7sih0_JAdruzbhIx7Nb8i2mRH0Hl5ACnhQg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-01T10:07:56Z"}