{"asset":"news","key":"3496","locale":"km","id":"news:3496:km","entityId":"news:3496","canonicalUrl":"https://www.kps-tv.com/km/news/detail/3496","state":"ready","title":"១២៧ថ្ងៃហើយ ដែលរដ្ឋាភិបាលកម្ពុជា បានប្រើគ្រប់មធ្យោបាយការទូត ដើម្បីទាមទារដោះលែងយោធិនខ្មែរ១៨នាក់ត្រឡប់មកវិញ","summary":"រាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមប្រើគ្រប់មធ្យោបាយការទូត ដើម្បីទាមទារដោះលែងយោធិនខ្មែរ១៨នាក់ត្រឡប់មកវិញតាមដែលអាចធ្វើទៅបាន រួមទាំងការទាក់ទងផ្ទាល់ជាមួយភាគីថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធទាំងអស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ធ្នូនេះ។","body":"រាជរដ្ឋាភិបាលកម្ពុជា បានព្យាយាមប្រើគ្រប់មធ្យោបាយការទូត ដើម្បីទាមទារដោះលែងយោធិនខ្មែរ១៨នាក់ត្រឡប់មកវិញតាមដែលអាចធ្វើទៅបាន រួមទាំងការទាក់ទងផ្ទាល់ជាមួយភាគីថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធទាំងអស់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៣ធ្នូនេះ។\nអ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា អស់រយៈពេល ១២៧ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនទាំង១៨នាក់តាមគ្រប់មធ្យោបាយការទូត។\nយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់ការជំរុញការដោះលែងយោធិនទាំង ១៨រូបត្រឡប់មកមាតុភូមិវិញ៕ ដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16454","languageVersionId":"13912","visibilityVersion":"2","versionToken":"a1.Gf0_xPNdIs8J_VB6XS-neGmt84cO71OlP2S4Yw8u-lM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-04T02:59:14Z"}