{"asset":"news","key":"3507","locale":"km","id":"news:3507:km","entityId":"news:3507","canonicalUrl":"https://www.kps-tv.com/km/news/detail/3507","state":"ready","title":"កម្ពុជាបើកច្រកទីផ្សារអង្ករថ្មីជាមួយហ្វីលីពីន","summary":"ក្រុមហ៊ុនហ្វីលីពីន និងសហព័ន្ធស្រូវអង្ករកម្ពុជាត្រៀមចរចាអំពីលទ្ធភាពនាំចេញអង្ករ ក្រោយជំនួបជាមួយរដ្ឋមន្ត្រីកសិកម្មកម្ពុជានៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញការបញ្ជាទិញដោយផ្ទាល់ និងបើកទីផ្សារបន្ថែមសម្រាប់កសិករ។","body":"ក្រុមហ៊ុនហ្វីលីពីននិងសហព័ន្ធស្រូវអង្ករកម្ពុជាត្រៀមចរចាលម្អិតអំពីលទ្ធភាពនៃការនាំចេញ និងជំរុញឱ្យការបញ្ជាទិញអង្ករពីប្រទេសកម្ពុជាក្នុងពេលឆាប់ៗ ខណៈហ្វីលីពីនទទួលបានប្រភពផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ចំណែកកម្ពុជានឹងទទួលបានទីផ្សារអន្តរជាតិថ្មីមួយទៀត។\nការអះអាងខាងលើ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន ដឹកនាំដោយលោក Joseph Rudolf Lo ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Food Terminal Incorporated នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតនិងក្រោមការសម្របសម្រួលដោយផ្ទាល់ពីសំណាក់ក្រសួងកសិកម្មកម្ពុជា និងហ្វីលីពីន។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិនិត្យលទ្ធភាពនៃការបញ្ជាទិញអង្ករដោយផ្ទាល់ពីកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រទេសហ្វីលីពីន ដែលជាការបើកច្រកទីផ្សារស្រូវបន្ថែមទៀតជូនដល់កសិករកម្ពុជា។\nក្រសួងកសិកម្មកម្ពុជា បានបញ្ជាក់លើបណ្តាញសង្គមហ្វេសប៊ុកថា ដើម្បីធ្វើឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព ក្រសួងកសិកម្មបានសម្របសម្រួលឱ្យមានជំនួបដោយផ្ទាល់រវាងគណៈប្រតិភូក្រុមហ៊ុនហ្វីលីពីន និងសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីចរចាលម្អិតអំពីលទ្ធភាពនៃការនាំចេញ និងជំរុញឱ្យការបញ្ជាទិញនេះអាចកើតឡើងក្នុងពេលឆាប់ៗ។\nជាមួយគ្នា ក្រសួងបញ្ជាក់បន្ថែមថា ការតភ្ជាប់ទំនាក់ទំនងកសិពាណិជ្ជកម្មថ្មីនេះ នឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។ ភាគីហ្វីលីពីននឹងទទួលបានប្រភពផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ ខណៈដែលកម្ពុជានឹងទទួលបានទីផ្សារអន្តរជាតិថ្មីមួយទៀត។ ចំណែក ការបើកទីផ្សារអង្ករថ្មីនេះ ក៏នឹងជួយឱ្យរោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួងកសិកម្មមានលទ្ធភាពក្នុងការប្រមូលទិញស្រូវពីបងប្អូនប្រជាកសិកររបស់យើងបានកាន់តែច្រើន និងទូលំទូលាយជាងមុន៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16433","languageVersionId":"13849","visibilityVersion":"2","versionToken":"a1.U1OdB08mcVNsEZHp2mI1Mys_GWenvMCSYQrUGG3k17g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-04T07:48:21Z"}