{"asset":"news","key":"3510","locale":"km","id":"news:3510:km","entityId":"news:3510","canonicalUrl":"https://www.kps-tv.com/km/news/detail/3510","state":"ready","title":"រថយន្តដែលបើកលឿនជ្រុះទំនិញលើផ្លូវល្បឿនលឿនត្រូវបានពិន័យតាមច្បាប់","summary":"មន្ត្រីក្រសួងសាធារណការថា ម្ចាស់រថយន្ត Toyota ViGo ដែលបើកលឿនធ្លាក់ទំនិញលើផ្លូវល្បឿនលឿន ត្រូវបានធ្វើកិច្ចសន្យាអប់រំណែនាំ និងពិន័យតាមច្បាប់។ ហេតុការណ៍មិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។","body":"រថយន្ត Toyota ViGo ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2BT-2837 មួយគ្រឿងដែលដឹកទំនិញជ្រុះលើផ្លូវល្បឿនលឿន ត្រូវបានក្រុមការងារក្រុមហ៊ុនសហការជាមួយនគរបាលប្រចាំផ្លូវល្បឿនលឿន ឃាត់ធ្វើកិច្ចសន្យាអប់រំណែនាំ និងពិន័យតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការឈានទៅឃាត់ធ្វើកិច្ចសន្យាអប់រំ និងពិន័យតាមច្បាប់ដូច្នេះ ដោយសារមានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវល្បឿនលឿន បានឃើញរថយន្តខាងលើ បានបើកលឿនគ្មានការប្រុងប្រយ័ត្នបណ្ដាលឱ្យធ្លាក់ទូរទំនិញលើផ្លូវល្បឿនលឿនបែកផ្កាភ្លើងពេញផ្លូវ ប៉ុន្តែសំណាងល្អមិនបង្កការគ្រោះថ្នាក់ដល់អ្នកដទៃ។\nក្រោយពីកើតមានហេតុការណ៍នោះភ្លាម ឯកឧត្តម ផន រឹម បានអំពាវនាវឱ្យម្ចាស់រថយន្តមានភិនភាគខាងលើឱ្យចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ ប៉ុន្តែបច្ចុប្បន្ន ម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចជំនាញធ្វើកិច្ចសន្យាអប់រំណែនាំ និងពិន័យតាមច្បាប់រួចរាល់ហើយ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16432","languageVersionId":"13846","visibilityVersion":"2","versionToken":"a1.y4aXgzq6bjsgZvcFCpxKqtbxPRUeeYLMosc4ZF8enqk"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-04T08:37:22Z"}