{"asset":"news","key":"3527","locale":"km","id":"news:3527:km","entityId":"news:3527","canonicalUrl":"https://www.kps-tv.com/km/news/detail/3527","state":"ready","title":"ទឹកស្ទឹងពោធិ៍សាត់នឹងស្រកចុះខ្លាំង!អាជ្ញាធរស្រុកកណ្ដៀងប្រាប់ពលរដ្ឋឱ្យផ្អាកធ្វើស្រូវប្រាំងលើកទី២ដាច់ខាត","summary":"រដ្ឋបាលស្រុកកណ្ដៀងណែនាំឱ្យផ្អាកធ្វើស្រូវប្រាំងលើកទី២ ក្រោយប្រមូលផលចន្លោះខែធ្នូ ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ ព្រោះទឹកស្ទឹងពោធិ៍សាត់នឹងត្រូវកាត់បន្ថយសម្រាប់គម្រោងសំណង់ ហើយអំពាវនាវឱ្យរក្សាទឹកទុក។","body":"រដ្ឋបាលស្រុកកណ្ដៀង នៃខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំឱ្យប្រជាកសិករដែលបង្កបង្កើនផលស្រូវប្រដេញទឹក និងស្រូវប្រាំង ផ្អាកការធ្វើស្រូវប្រាំងជាលើកទី២ បន្ទាប់ពីប្រមូលផលរួចរាល់ចន្លោះខែធ្នូ ឆ្នាំ២០២៥ ដល់ខែកុម្ភៈ ឆ្នាំ២០២៦ជាដាច់ខាត។ ការណែនាំរបស់រដ្ឋបាលស្រុកដោយសារបរិមាណទឹកនៅក្នុងស្ទឹងពោធិ៍សាត់ នឹងត្រូវកាត់បន្ថយជាអតិបរិមា ដើម្បីដំណើរការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹក ដោយវិធានការចម្រុះជំហាន២ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលជាគម្រោងសាងសង់សំណង់កាត់ស្ទឹងពោធិ៍សាត់ ក្រោមជំនួយនិងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី ដែលនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៦ខាងមុខ។\nរដ្ឋបាលស្រុកកណ្ដៀង បានអំពាវនាវឱ្យប្រជាកសិករត្រូវយកចិត្តទុកដាក់ក្នុងការរក្សាទឹកទុក និងគ្រប់គ្រងទឹកនៅតាមបឹងបួរ ស្រះសហគមន៍ ស្រះគ្រួសារ និងប្រភពទឹកផ្សេងៗនៅតាមសហគមន៍ ភូមិនិងឃុំនីមួយៗ ដើម្បីសម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខនេះ។ ទន្ទឹមគ្នានេះ រដ្ឋបាលស្រុក ព្រមានថា ក្នុងករណីប្រជាកសិករនៅតែអនុវត្តការបង្កបង្កើនផលស្រូវរដូវប្រាំងលើកទីពីរ ប្រជាកសិករច្បាស់ជាប្រឈមនឹងការខ្វះទឹកស្រោចស្រពជាពុំខាន ជាពិសេសនឹងជួបប្រទះការខ្វះទឹកសម្រាប់សត្វពាហនៈ និងជីវភាពរស់នៅប្រចាំថ្ងៃ៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16431","languageVersionId":"13843","visibilityVersion":"2","versionToken":"a1.VO7PXh79iMPAeaQ5Z2aRJ5xp8Sveie3jC_MouSVsEPc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-05T06:42:25Z"}