{"asset":"news","key":"3532","locale":"km","id":"news:3532:km","entityId":"news:3532","canonicalUrl":"https://www.kps-tv.com/km/news/detail/3532","state":"ready","title":"អាកាសយានដ្ឋានខ្នាតអន្តរជាតិថ្មីចំនួន៣តម្លៃ៣,៦០០លានដុល្លាររបស់កម្ពុជាបានដាក់ឱ្យដំណើរការ!","summary":"កម្ពុជាបានដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី៣ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដែលមានទុនវិនិយោគសរុប៣,៦០០លានដុល្លារ៖ សៀមរាបអង្គរ តារាសាគរ និងតេជោ។","body":"ព្រលានយន្តហោះលំដាប់អន្តរជាតិថ្មីចំនួន៣ ដែលមានតម្លៃសរុប ៣,៦០០លានដុល្លារអាមេរិក របស់កម្ពុជា ត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ក្នុងរបាយការណ៍អបអរសាទរ«ទិវាជាតិអាកាសចរណ៍ស៊ីវិល»លើកទី១ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ របសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលម្អិតច្បាស់អំពីអាកាសយានខ្នាតដ្ឋានអន្តរជាតិទាំង៣ខាងលើ។ ទី១. គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ ប្រភេទ ៤E វិនិយោគក្រោមទឹកប្រាក់ ១,១០០លានដុល្លារអាមេរិក ជាគម្រោង Build-Operate-Transfer (BOT) ដែលបានសម្ពោធដាក់ឱ្យដំណើរការឆ្នាំ២០២៣។ ទី២. អាកាសយានដ្ឋានអន្តរជាតិអន្តរជាតិតារាសាគរ ប្រភេទ ៤D វិនិយោគក្រោមទឹកប្រាក់ ២០០លានដុល្លារអាមេរិក ជាគម្រោង Build-Own-Operate (BOO) ដែលបានសម្ពោធដាក់ឱ្យដំណើរការឆ្នាំ២០២៤។ ទី៣. អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រភេទ៤F និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ក្រោមទឹកប្រាក់វិនិយោគ ២,៣០០លានដុល្លារអាមេរិក ដែលបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ សម្តេចធិបតី សង្កត់ធ្ងន់ថា ការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រឹង និងពង្រីកជាលំដាប់៕\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16430","languageVersionId":"13840","visibilityVersion":"2","versionToken":"a1.BPa-jml2LBaGcdX4iVlc-HGBFx-VrL8lsBb78PmSf_I"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-05T08:28:09Z"}