{"asset":"news","key":"3701","locale":"km","id":"news:3701:km","entityId":"news:3701","canonicalUrl":"https://www.kps-tv.com/km/news/detail/3701","state":"ready","title":"នាវាទេសចរណ៍WESTERDAM បាននាំភ្ញៀវទេសចរចំនួន ១៨៧៧ នាក់ និងនាវិកចំនួន ៨០០ នាក់ ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ","summary":"នាវាទេសចរណ៍ WESTERDAM សញ្ជាតិហូឡង់ បានចូលកំពង់ផែព្រះសីហនុ ម៉ោង០៦:៥០ ថ្ងៃទី១៥ ខែធ្នូ ដោយមានទេសចរ១៨៧៧នាក់ ៤៣សញ្ជាតិ និងនាវិក៨០០នាក់ ៤០សញ្ជាតិ។ អាជ្ញាធររៀបចំរបាំជូនពរ និងរក្សាសន្តិសុខ។ នាវាមកពីថៃ ហើយគ្រោងបន្តទៅម៉ាឡេស៊ីម៉ោង២០:០០។","body":"នៅវេលាម៉ោង ០៦:៥០ នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ មាននាវាទេសចរណ៍ចំនួន ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holland បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។\nភ្ញៀវទេសចរណ៍ចំនួន ១៨៧៧ នាក់ ស្រី ៩៩៩ នាក់ មាន ៤៣ សញ្ជាតិ \n\nនាវិកចំនួន ៨០០ នាក់/ស្រី ១៥៧ នាក់ មាន ៤០ សញ្ជាតិ \n\nចំនួនភ្ញៀវដែលមានច្រើនជាងគេ USA ៨២៤ នាក់ និង AUS ២៩៩នាក់ ។\n\nក្នុងឱកាសនោះក៏មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅពីសំណាក់អាជ្ញាធរខេត្តក៏ដូចជាមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានរៀបចំនូវការស្វាគមន៍តាមរយៈការសម្ដែងរបាំជូនពរទទួលភ្ញៀវទេសចរក៏ដូចជាការរក្សាសន្តិសុខសណ្តាប់ធ្នាប់ដល់ភ្ញៀវមកទស្សនានូវខេត្តព្រះសីហនុនៃប្រទេសកម្ពុជាផងដែរ។ នាវាមានបណ្ដោយប្រវែង 285,22 ម៉ែត្រ ទទឹង 32,20 ម៉ែត្រ។\nនាវាទេសចរណ៍បានធ្វើដំណើរមកពីប្រទេស ថៃ ចូលប្រទេសកម្ពុជានិងត្រឡប់ទៅប្រទេស ម៉ាឡេសុី  នៅម៉ោង២០:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16425","languageVersionId":"13825","visibilityVersion":"2","versionToken":"a1.mOoTOXaM2_5VzIPpzMaFY7RQOO2e0y8xqhUblj7BSgQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-15T02:48:17Z"}