# នាវាទេសចរណ៍WESTERDAM បាននាំភ្ញៀវទេសចរចំនួន ១៨៧៧ នាក់ និងនាវិកចំនួន ៨០០ នាក់ ចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3701>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16425","languageVersionId":"13825","visibilityVersion":"2","versionToken":"a1.mOoTOXaM2_5VzIPpzMaFY7RQOO2e0y8xqhUblj7BSgQ"}

Original publication: 2025-12-15T02:48:17Z

នាវាទេសចរណ៍ WESTERDAM សញ្ជាតិហូឡង់ បានចូលកំពង់ផែព្រះសីហនុ ម៉ោង០៦:៥០ ថ្ងៃទី១៥ ខែធ្នូ ដោយមានទេសចរ១៨៧៧នាក់ ៤៣សញ្ជាតិ និងនាវិក៨០០នាក់ ៤០សញ្ជាតិ។ អាជ្ញាធររៀបចំរបាំជូនពរ និងរក្សាសន្តិសុខ។ នាវាមកពីថៃ ហើយគ្រោងបន្តទៅម៉ាឡេស៊ីម៉ោង២០:០០។

នៅវេលាម៉ោង ០៦:៥០ នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ មាននាវាទេសចរណ៍ចំនួន ១ គ្រឿង ឈ្មោះ WESTERDAM សញ្ជាតិ Holland បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ភ្ញៀវទេសចរណ៍ចំនួន ១៨៧៧ នាក់ ស្រី ៩៩៩ នាក់ មាន ៤៣ សញ្ជាតិ 

នាវិកចំនួន ៨០០ នាក់/ស្រី ១៥៧ នាក់ មាន ៤០ សញ្ជាតិ 

ចំនួនភ្ញៀវដែលមានច្រើនជាងគេ USA ៨២៤ នាក់ និង AUS ២៩៩នាក់ ។

ក្នុងឱកាសនោះក៏មានការទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅពីសំណាក់អាជ្ញាធរខេត្តក៏ដូចជាមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានរៀបចំនូវការស្វាគមន៍តាមរយៈការសម្ដែងរបាំជូនពរទទួលភ្ញៀវទេសចរក៏ដូចជាការរក្សាសន្តិសុខសណ្តាប់ធ្នាប់ដល់ភ្ញៀវមកទស្សនានូវខេត្តព្រះសីហនុនៃប្រទេសកម្ពុជាផងដែរ។ នាវាមានបណ្ដោយប្រវែង 285,22 ម៉ែត្រ ទទឹង 32,20 ម៉ែត្រ។
នាវាទេសចរណ៍បានធ្វើដំណើរមកពីប្រទេស ថៃ ចូលប្រទេសកម្ពុជានិងត្រឡប់ទៅប្រទេស ម៉ាឡេសុី  នៅម៉ោង២០:០០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


