{"asset":"news","key":"3705","locale":"km","id":"news:3705:km","entityId":"news:3705","canonicalUrl":"https://www.kps-tv.com/km/news/detail/3705","state":"ready","title":"បារាំងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសកម្ពុជា-ថៃ","summary":"បារាំងបានសម្តែងក្តីព្រួយបារម្ភខ្លាំងចំពោះការប្រឈមមុខកម្ពុជា-ថៃ និងគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីឱ្យមានបទឈប់បាញ់ភ្លាមៗ។ បារាំងជំរុញឱ្យភាគីទាំងពីរបញ្ឈប់ការប្រយុទ្ធ និងត្រឡប់ទៅសន្ទនាតាមសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ។","body":"ប្រទេសបារាំង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសកម្ពុជា-ថៃ បន្ទាប់ពីយោធាថៃបានបើកប្រតិបតិការវាយប្រហារលើប្រទេសកម្ពុជាដោយកំរោលតាំងពីថ្ងៃទី៧ធ្នូរមកម្លេះ។ \nទន្ទឹមគ្នានេះ បារាំងបានគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យមានបទឈប់បាញ់ភ្លាមៗ ហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ ស្របតាមបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីឈានទៅរកការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី។\nគិតត្រឹមថ្ងៃទី១៥ធ្នូនេះ ចំនួនជនស៊ីវិលស្លាប់ពីការវាយប្រហារដោយសកម្មភាពឈ្លានពានប្រដាប់អាវុធថៃបានកើនដល់ ១២នាក់ រងរបួស ៧៤នាក់ ខណៈជនភៀសសឹកកើនដល់ជាង ៤០ម៉ឺននាក់។ នេះបើយោងតាមរដ្ឋមន្ត្រីព័ត៌មាន៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16470","languageVersionId":"13960","visibilityVersion":"2","versionToken":"a1.mFmP4NqzAHLYPq7f2gsED0GhY8VhsI_Z1CXwHjtzGps"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-15T03:36:45Z"}