# បងប្អូនខ្មែរនៅជប៉ុន ប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅរបស់យោធាថៃមកលើប្រជាជនកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3707>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16469","languageVersionId":"13957","visibilityVersion":"2","versionToken":"a1.LaAxJmsxhuf_fqhjK7yXoOwWk2p5jQ6gF-BvaRsLNeo"}

Original publication: 2025-12-15T03:44:50Z

ខ្មែរនៅជប៉ុនជាង១០០០នាក់ បានជួបជុំគ្នានៅ៦ទីតាំង ថ្ងៃទី១៤ ខែធ្នូ ដើម្បីថ្កោលទោសសកម្មភាពយោធាថៃ។ ក៏មានការដាក់ញត្តិទៅស្ថានទូតអាម៉េរិក ម៉ាឡេស៊ី និងក្រសួងការបរទេសជប៉ុន ដើម្បីស្នើឱ្យថ្កោលទោស និងដាក់សម្ពាធឱ្យថៃបញ្ឈប់សកម្មភាព។

(ជប៉ុន)៖ សហគមន៍ខ្មែរ ពលករ និងនិស្សិតខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនជាង ១០០០នាក់ បានប្រមូលផ្តុំគ្នាចំនួន ៦ទីតាំង កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីសម្តែងមតិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅយង់ឃ្នងរបស់យោធាថៃ ដែលបានបើកការវាយប្រហារគ្មានរើសគោលដៅ និងប្រើប្រាស់អាវុធគ្រប់ធុនក្នុងការឈ្លានពានអធិបតេយ្យភាពកម្ពុជា។
ការប្រមូលផ្តុំរបស់សហគមន៍ខ្មែរទាំង៦ទីតាំងរួមមាននៅទីក្រុងតូក្យូ២ទីតាំង ខេត្តអូសាកា ខេត្តអាយឈិ ខេត្តហ៊ីរ៉ូស៊ីម៉ា និងខេត្តហ្វូគូអូកា។ តាមរយៈការប្រមូលផ្តុំនេះ ក៏មានការដាក់ញត្តិទៅកាន់ស្ថានទូតសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ីប្រចាំប្រទេសជប៉ុន និងក្រសួងការបរទេសជប៉ុន ដើម្បីអំពាវនាវឱ្យថ្កោលទោស ចំពោះអំពើរំលោភបំពានរបស់យោធាថៃ និងចាត់វិធានការបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីដាក់សម្ពាធលើប្រទេសនេះឱ្យបញ្ឈប់សកម្មភាពយ៉ាងគឃ្លើនរបស់ខ្លួន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បងប្អូនខ្មែរនៅប្រទេសជប៉ុនក៏បានប្រមូលផ្តុំគ្នាសម្តែងមតិថ្កោលទោសថៃ ដែលបានបើកការវាយប្រហារដ៏កំរោល រំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជាចំនួន ២ទីតាំងផងដែរ គឺនៅទីក្រុងតូក្យូ និងខេត្តអូសាកា ប្រទេសជប៉ុន៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


