# ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកកាសែត២០ស្ថាប័នចុះរាយការណ៍ព័ត៌មានផ្ទាល់ពីស្ថានភាពពលរដ្ឋភៀសសឹកនៅជំរំ«បាត់ថ្កៅ» ស្រុកចុងកាល់

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3708>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16468","languageVersionId":"13954","visibilityVersion":"2","versionToken":"a1.x3xqRFle0n9ZVGtaz4bmd66M_SyjxitHqg7_IL5SYhc"}

Original publication: 2025-12-15T03:57:06Z

អ្នកកាសែតជិត៣០រូបមកពី២០ស្ថាប័ន ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បានចុះរាយការណ៍នៅជំរំបាត់ថ្កៅ ស្រុកចុងកាល់ ថ្ងៃទី១២ ខែធ្នូ។ បេសកកម្មក៏មានអំណោយតង់៣០០០ និងសម្ភារៈ អាហារ ព្រមទាំងថវិកា សម្រាប់ចែកជូនជនភៀសសឹក១០០០គ្រួសារ។

(ឧត្តរមានជ័យ)៖ អ្នកកាសែតជិត៣០រូប មកពីស្ថាប័នចំនួន២០ ដឹកនាំដោយក្លិបអ្នកកាសែតកម្ពុជា បានចុះរាយការណ៍ព័ត៌មានផ្ទាល់ពីស្ថានភាពពលរដ្ឋភៀសសឹកនៅជំរំ«បាត់ថ្កៅ» ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី១២ ខែធ្នូ។ នេះជាបេសកកម្មចំពេលវេលានៃជម្លោះ ព្រំដែនកម្ពុជា-ថៃ ជាពិសេសយោធាថៃបានបើកការវាយប្រហារយ៉ាងខ្លាំងមកលើដែនអធិបតេយ្យភាពកម្ពុជាដែលឈានចូលថ្ងៃទី៩ហើយ។
តាមសេចក្តីប្រកាសរបស់ក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារជាថ្មីពីសំណាក់ទាហានថៃចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់នឹងថ្ងៃនេះ ហើយក៏ពុំទាន់ដឹងថានឹងបានធូរស្បើយ ឬបទឈប់បាញ់ថ្មីនឹងចូលជាធរមាននៅពេលណាឡើយ។ ការវាយប្រហារដ៏កម្រោល និងអមនុស្សធម៌របស់ទាហានថៃបានសម្លាប់ជនស៊ីវិលកម្ពុជាយ៉ាងហោចណាស់១២នាក់ និងរងរបួស ៧៤នាក់ផ្សេងទៀតរួមទាំងអ្នកសារព័ត៌មានផង ខណៈជនភៀសសឹកកើនដល់ជាង ៤០ម៉ឺននាក់។
ជាមួយគ្នានេះ ការវាយប្រហារដ៏ឃោរឃៅរបស់ទាហានថៃបានធ្វើឱ្យពលរដ្ឋកម្ពុជារស់នៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃជិត៤០ម៉ឺននាក់បានក្លាយជាជនភៀសសឹក សាលារៀនជិត៦០០ខ្នងត្រូវបានបិទទ្វារ និងសិស្សសាលាជាង១៣ម៉ឺននាក់ត្រូវបោះបង់ការសិក្សា។
ក្នុងដំណើរបេសកកម្មរបស់ក្លិបអ្នកកាសែតកម្ពុជា ក៏មានសប្បុរសជនមួយចំនួនបានបរិច្ចាគអំណោយរូមមាន៖ តង់ចំនួន៣,០០០ សម្ភារៈប្រើប្រាស់ចាំបាច់ គ្រឿង ឧបភោគ បរិភោគ រួមទាំងថវិកាផងដើម្បីចែកជូនបងប្អូនជនភៀសសឹកចំនួន១០០០គ្រួសារ៕
ដោយ៖ ចិន្តា ទីទិ

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


