{"asset":"news","key":"3723","locale":"km","id":"news:3723:km","entityId":"news:3723","canonicalUrl":"https://www.kps-tv.com/km/news/detail/3723","state":"ready","title":"ឯកអគ្គរដ្ឋទូតចិន សង្ឃឹមថាយុវជនប្រទេសទាំងពីរនឹងបន្តរក្សាចំណងមិត្តភាពចិន-កម្ពុជា","summary":"ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន នៅពិធីបើកវេទិកា «ការតភ្ជាប់ផ្លូវសូត្រ» ឆ្នាំ២០២៥ សង្ឃឹមឱ្យយុវជនទាំងពីរប្រទេសបន្តមិត្តភាព និងចាប់ឱកាសពង្រីកកិច្ចសហប្រតិបត្តិការ។","body":"ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនពីន សង្ឃឹមថាយុវជនមកពីប្រទេសទាំងពីរនឹងបន្តរក្សាចំណងមិត្តភាពចិន-កម្ពុជា រក្សាប្រពៃណីដ៏ល្អនៃភាពស្មោះត្រង់ ការជឿទុកចិត្តគ្នាទៅវិញទៅមក សមភាព និងការជួយគ្នាទៅវិញទៅមក ចាប់យកឱកាសប្រវត្តិសាស្ត្រនៃការពង្រីកកិច្ចសហប្រតិបត្តិការចិន-កម្ពុជាជាបន្តបន្ទាប់ កសាងស្ពានមិត្តភាពបន្ថែមទៀតរវាងប្រជាជនចិននិងកម្ពុជា និងជំរុញលទ្ធផលប្រកបដោយផ្លែផ្កាក្នុងការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី! ក្នុងឱកាសអញ្ជើញចូលរួមពិធីបើកវេទិកាផ្លាស់ប្តូរមិត្តភាពចិន-កម្ពុជា «ការតភ្ជាប់ផ្លូវសូត្រ» ឆ្នាំ២០២៥។\nស្ថានទូតចិនប្រចាំនៅកម្ពុជា ក៏បានបង្ហាញការសប្បាយរីករាយក្នុងការធ្វើការជាមួយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងមូលនិធិចិនសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីបន្តផ្តល់ការគាំទ្រយ៉ាងខ្លាំងសម្រាប់ការពង្រឹងផ្លាស់ប្តូរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជនមកពីប្រទេសចិន និងកម្ពុជា៕\nដោយ៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16465","languageVersionId":"13945","visibilityVersion":"2","versionToken":"a1.MzGvNcgntJv4RWx5pW9xlCLbl9rxyHqKJiHQMqMcL-8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-16T03:53:53Z"}