{"asset":"news","key":"3732","locale":"km","id":"news:3732:km","entityId":"news:3732","canonicalUrl":"https://www.kps-tv.com/km/news/detail/3732","state":"ready","title":"រដ្ឋមន្ត្រីវប្បធម៌៖ ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេពនឹងទទួលរងការចុះនរក៣២ជាន់","summary":"រដ្ឋមន្ត្រីវប្បធម៌ ភឿង សកុណា នៅថ្ងៃទី១៥ ធ្នូ បានថ្កោលទោសអ្នកបំផ្លាញបេតិកភណ្ឌ ដោយលើកឡើងពីនរក៣២ជាន់ និងអំពាវនាវឱ្យពលរដ្ឋរួបរួមគ្នា។","body":"ជនណាដែលបំផ្លាញសម្បត្តិបេតិកភណ្ឌដែលចាត់ទុកដូចជាស្នាដៃរបស់អាទិទេព នឹងទទួលរងការចុះនរក ៣២ជាន់រហូតដល់ពេលអស់ព្រះចន្ទ និងព្រះអាទិត្យ។ យើងសង្ឃឹមថាបណ្ដាសារទាំងនោះនឹងធ្លាក់ទៅលើជនណាដែលបានបាញ់បំផ្លាញនូវប្រាសាទដែលជាបេតិកភណ្ឌរបស់ជាតិយើង នេះជាមេរៀនប្រវត្តិសាស្ត្រដែលយើងនឹងចារតកូនតចៅ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។\nលោកជំទាវរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវរួបរួមកម្លាំងសាមគ្គីគ្នាជាកម្លាំងតែមួយ និងបន្តគាំទ្រ ជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃយើង៕\nសម្រួល៖ ចិន្តា ទីទិ","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16463","languageVersionId":"13939","visibilityVersion":"2","versionToken":"a1.qU8VJY4JH1NJ-UDeBjnc8gtaOVtCqYXKnYw3Ak78q0g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-16T10:23:09Z"}