{"asset":"news","key":"3735","locale":"km","id":"news:3735:km","entityId":"news:3735","canonicalUrl":"https://www.kps-tv.com/km/news/detail/3735","state":"ready","title":"ប៉ែន បូណា៖ ថៃកំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងផ្លូវការ និងក្រៅផ្លូវការ ដើម្បីបំភ្លៃការពិត","summary":"អ្នកនាំពាក្យរាជរដ្ឋាភិបាល ប៉ែន បូណា ថា ថៃប្រើបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ និងគណនីក្លែងក្លាយសរសេរខ្មែរ ដើម្បីបំភ្លៃការពិតនិងបំបាក់ស្មារតីកងទ័ពនិងប្រជាពលរដ្ឋកម្ពុជា។","body":"ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ថៃក្រៅពីសង្គ្រាមប្រដាប់អាវុធក្នុងការឈ្លានពានកម្ពុជា ថៃក៏កំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងផ្លូវការ និងក្រៅផ្លូវការផងដែរ ដើម្បីបំភ្លៃការពិត បំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព និងប្រជាពលរដ្ឋកម្ពុជា។ ក្នុងសង្គ្រាមចិត្តសាស្រ្តនោះ ថៃបានបង្កើតគណនីក្លែងក្លាយជាច្រើន ដោយដាក់ឈ្មោះខ្មែរ និងសរសេរអក្សរខ្មែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្មែរនឹងមិនបានធ្លាក់ចូលក្នុងអន្ទាក់របស់ថៃឡើយ៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"16413","languageVersionId":"13789","visibilityVersion":"2","versionToken":"a1.dDa00hFf2BOqh1pE25nFblc85hO0D0CRXekZbCFSBqA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2025-12-16T10:37:57Z"}