# ប៉ែន បូណា៖ ថៃកំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងផ្លូវការ និងក្រៅផ្លូវការ ដើម្បីបំភ្លៃការពិត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/3735>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"16413","languageVersionId":"13789","visibilityVersion":"2","versionToken":"a1.dDa00hFf2BOqh1pE25nFblc85hO0D0CRXekZbCFSBqA"}

Original publication: 2025-12-16T10:37:57Z

អ្នកនាំពាក្យរាជរដ្ឋាភិបាល ប៉ែន បូណា ថា ថៃប្រើបណ្ដាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ និងគណនីក្លែងក្លាយសរសេរខ្មែរ ដើម្បីបំភ្លៃការពិតនិងបំបាក់ស្មារតីកងទ័ពនិងប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ថៃក្រៅពីសង្គ្រាមប្រដាប់អាវុធក្នុងការឈ្លានពានកម្ពុជា ថៃក៏កំពុងប្រើប្រាស់សង្រ្គាមចិត្តសាស្ត្រនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងផ្លូវការ និងក្រៅផ្លូវការផងដែរ ដើម្បីបំភ្លៃការពិត បំបាក់ស្មារតី បំបាក់ទឹកចិត្តកងទ័ព និងប្រជាពលរដ្ឋកម្ពុជា។ ក្នុងសង្គ្រាមចិត្តសាស្រ្តនោះ ថៃបានបង្កើតគណនីក្លែងក្លាយជាច្រើន ដោយដាក់ឈ្មោះខ្មែរ និងសរសេរអក្សរខ្មែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្មែរនឹងមិនបានធ្លាក់ចូលក្នុងអន្ទាក់របស់ថៃឡើយ៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


